ឯកឧត្តមឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបង្ហាញពីភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុន វិនិយោគលើគ្រប់វិស័យនៅកម្ពុជា ដល់ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៨ ៥ ២០២៤

IMG_1063-1

IMG_1064-2

IMG_1065-2

IMG_1066-1

IMG_1067-2

IMG_1070-1

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល បង្ហាញពីភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដល់មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលជួយសម្រួលដល់អ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជាមកពីក.អ.ក., ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន, សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ក្នុងគោលបំណងផ្លាស់ប្តូរធាតុចូលស្តីពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក.អ.ក. និង AJC កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះសមភាគីដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រជូនចំពោះ ក.អ.ក. ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ តម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបន្តរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រផ្សេងៗ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនៃជំនួបនេះដើម្បីបង្ហាញ និងពន្យល់អំពីលក្ខខណ្ឌច្បាប់ ការសិក្សាបច្ចេកទេស ព្រមទាំងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្ត្រ របស់កម្ពុជាផងដែរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាដែលបានជ្រើសយកប្រទេសជប៉ុនជាគោលដៅនៃបេសកកម្មដ៏ឧត្តុង្គឧត្តមនាពេលនេះ ហើយលោកអគ្គលេខាធិការបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងទាក់ទាញបាននូវគម្រោងវិនិយោគមកពីគ្រប់ទិសទីឱ្យកាន់តែមានកំណើនជាលំដាប់។ បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានបង្ហាញនូវការគាំទ្រជាវិជ្ជមានជូនចំពោះ ក.អ.ក. សម្រាប់កិច្ចសហប្រតិបត្តិការនានានៅពេលអនាគត៕

Comments

Related posts