ក្រុមមន្ត្រីថ្នាក់កណ្តាលរបស់អ៊ីស្រាអែល នឹងធ្វើដំណើរទៅទីក្រុងគែរ ដើម្បីវាយតម្លៃសំណើបទឈប់បាញ់របស់ក្រុមហាម៉ាស់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1140-1

IMG_1138-1

IMG_1139

អន្តរជាតិ៖ គណៈប្រតិភូនៃមន្ត្រីថ្នាក់កណ្តាលរបស់អ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ ដើម្បីវាយតម្លៃសំណើបទឈប់បាញ់ចុងក្រោយបំផុតរបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ បើតាមប្រភពដដែលនេះ ឥស្សរជនជាន់ខ្ពស់មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad និង Shin Bet មិនបានចូលរួមដឹកនាំគណៈប្រតិភូនេះទេ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីរថក្រោះអ៊ីស្រាអែលបានចូលកាន់កាប់ច្រកព្រំដែនទីក្រុង Rafah ដែលឆ្លងកាត់រវាងអេហ្ស៊ីប និងហ្គាហ្សា។ មន្ត្រីអេហ្ស៊ីបត្រូវបានត្រូវគេរាយការណ៍ថា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរវាងភាគីទាំងពីរ ដោយជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់ Rafah។ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែល ពីការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចាបទឈប់បាញ់ជាមួយនឹងសកម្មភាពវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀតលើតំបន់ Rafah។ ប្រភពអ៊ីស្រាអែលនិយាយថា ភាគីអ៊ីស្រាអែលបានសម្តែងការមិនពេញចិត្តនឹងលក្ខខណ្ឌដែលបានស្នើឡើង របស់ក្រុមហាម៉ាស សម្រាប់បទឈប់បាញ់នោះទេ។ ពួកគេអះអាងថា ក្រុមហាម៉ាស់កំពុងជំរុញឱ្យមានសម្បទានលើសពីអ្វីដែលអ៊ីស្រាអែលសុខចិត្តទទួលយក៕

Comments

Related posts