ក្នុងរយៈពេល ៤ ខែការនាំចេញបន្លែ ផ្លែឈើ របស់វៀតណាមកើនជិត ៣៣ ភាគរយ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1160-1

IMG_1165-1

IMG_1163-1

IMG_1162-1

IMG_1166-1

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមបានកើនឡើងដល់ជាង ១,៨ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៣២,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ប្រទេសចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងថៃ គឺជាប្រទេសនាំចូលផ្លែឈើ និងបន្លែច្រើនជាងគេរបស់វៀតណាម។ របាយការណ៍នេះបាននិយាយថា នៅក្នុងខែមេសា ការនាំចេញត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៥៣៩,៨លានដុល្លារ កើនឡើងជិត ១៤,៩ ភាគរយបើធៀបនឹងខែមីនា។ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរំពឹងថា ការនាំចេញផ្លែឈើ និងបន្លែ រួមទាំងធុរេន នឹងកើនឡើងកាន់តែច្រើននៅឆ្នាំនេះ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានព្យាករណ៍ថា ឧស្សាហកម្មផ្លែឈើ និងបន្លែនឹងបន្តបង្កើតកំណត់ត្រាថ្មីនៅឆ្នាំនេះ ជាមួយនឹងចំណូលនៃការនាំចេញដែលបានប៉ាន់ប្រមាណពី ៦ ទៅ ៦,៥ ពាន់លានដុល្លារ កើនឡើងពី ១៥ ទៅ ២០ ភាគរយបើធៀបនឹងឆ្នាំមុន៕

Comments

Related posts