ក្នុងខែមេសា អតិផរណារបស់ប្រទេសឡាវបានធ្លាក់ចុះមកត្រឹម ២៤,៩២%

 


វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1168-1

IMG_1170-1

អន្តរជាតិ៖ ការិយាល័យស្ថិតិឡាវបាននិយាយថា ប្រទេសឡាវបានកត់ត្រាអត្រាអតិផរណាចំនួន ២៤,៩២ ភាគរយនៅក្នុងខែមេសា ដែលជាការថយចុះបន្តិចពី ២៤,៩៨ ភាគរយនៅក្នុងខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិឡាវនៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា តម្លៃមិនស្ថិតស្ថេរនៃប្រេងឥន្ធនៈ ឧស្ម័ន និងទំនិញនាំចូលផ្សេងទៀត រួមជាមួយនឹងការធ្លាក់ថ្លៃនៃប្រាក់គីបឡាវ គឺជាកត្តាជំរុញដ៏សំខាន់នៃអតិផរណា។ ការកើនឡើងតម្លៃខ្ពស់បំផុតក្នុងខែមេសាត្រូវបានកត់ត្រានៅក្នុងប្រភេទសម្លៀកបំពាក់ និងស្បែកជើង ដែលមានចំនួន ៣៧,៦២ ភាគរយ។ ប្រភេទផ្សេងទៀតរួមមាន ការថែទាំសុខភាព និងថ្នាំពេទ្យ គ្រឿងស្រវឹង និងថ្នាំជក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ ផ្នែកទំនាក់ទំនង និងដឹកជញ្ជូន។ សេដ្ឋកិច្ចរបស់ប្រទេសឡាវប្រឈមនឹងបញ្ហាដោយសារប្រទេសនេះពឹងផ្អែកខ្លាំងលើទំនិញនាំចូលសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលនាំឱ្យមានវិបត្តិផ្នែកសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំទូទាំងប្រទេសនៃវិស័យហិរញ្ញវត្ថុឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីខែធ្នូឆ្នាំមុនលោក ថងលូន ស៊ីសូលីត ប្រធានាធិបតីឡាវបានប្តេជ្ញាផ្លាស់ប្តូរសេដ្ឋកិច្ចដោយដឹកនាំវាឆ្ពោះទៅរកឯករាជ្យភាព និងកម្មសិទ្ធិរបស់ឡាវ ដើម្បីធ្វើឱ្យវាកាន់តែមានភាពធន់៕

Comments

Related posts