សហរដ្ឋអាមេរិកជឿថា អ៉ីស្រាអែល និងហាម៉ាស អាចដោះស្រាយភាពជាប់គាំង នៃកិច្ចចរចាស្ដីពីបទឈប់បាញ់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1173-1

IMG_1176-1

IMG_1177-1

អន្តរជាតិ៖ សហរដ្ឋអាមេរិកបាននិយាយថា កិច្ចចរចាស្ដីពីបទឈប់បាញ់សម្រាប់សង្រ្គាមក្នុងតំបន់ហ្គាហ្សា អាចដោះស្រាយការខ្វែង គំនិតគ្នារវាងអ៉ីស្រាអែល និងហាម៉ាស ខណៈកាលពីថ្ងៃអង្គារកងកម្លាំងអ៉ីស្រាអែល បានដណ្ដើមគ្រប់គ្រងច្រកផ្លូវព្រំដែនដ៏សំខាន់មួយក្នុងទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក John Kirby តាមអ្នកនាំពាក្យសេតវិមានក្រុមហាម៉ាសបានធ្វើការកែប្រែពាក្យពេចន៍មួយចំនួននៅក្នុងសំណើបទឈប់បាញ់ឆ្លើយតបទៅនឹងសំណើរបស់អ៉ីស្រាអែល គឺមានគោលដៅទម្លុះភាពជាប់គាំង។ អ្នកនាំពាក្យរូបនេះបន្ថែមថា អត្ថបទកិច្ចព្រមព្រៀងនេះដែរ អាចសន្មត់បានថាការខ្វែងគំនិតគ្នាដែលនៅសេសសល់អាចនឹងត្រូវបានដោះស្រាយ តែលោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអ្វីនោះទេ។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទក្រុមហាម៉ាសបានយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយចែកចេញជា៣ដំណាក់កាល ប៉ុន្តែអ៉ីស្រាអែលថាសំណើនេះខ្លួនមិនអាចទទួលយកបានឡើយក្នុងពេលដែលរថក្រោះអ៉ីស្រាអែលត្រូវបានរាយការណ៍ថាចាប់ផ្ដើមរុលចូលក្នុងទីក្រុង Rafah។ ក្រុមហាម៉ាសវិញក៏បានព្រមានដែរថា ប្រសិនបើការវាយប្រហាររបស់អ៉ីស្រាអែលនៅតែបន្តកើតឡើងក្នុងទីក្រុង Rafah នោះវាក៏នឹងមិនមានកិច្ចព្រមព្រៀងបទឈប់បាញ់អ្វីនោះដែរ៕

Comments

Related posts