គណកម្មការរៀបចំការបោះឆ្នោតខេត្តកែប រៀបចំកិច្ចប្រជុំស្តីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងសមាហរណកម្មកម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេ

វិទ្យុជាតិកម្ពុជា ៖អត្ថបទ :  លោក  ជិន  សុផុន  មន្ទីរ ព័ត៌មាន ខេត្ត កែប

 

 

  ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ គណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប បានរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហការលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងសមាហរណកម្មកម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឌ  អាណត្តិទី៤ ឆ្នាំ២០២៤។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរង នៃគណៈអភិបាលខេត្តកែប និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃ យ៍សម្រាប់ការបោះឆ្នោត និងលោក គី វុទ្ធី ប្រធានគណ:កម្មការរៀបចំ ការបោះឆ្នោតខេត្ត និងមានការអញ្ជើញចូលរួមពី អនុប្រធាន  សមាជិក  សមាជិកា  គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កងកំលាំងទាំងបី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងគណៈបក្សនយោបាយ អាជ្ញាធរក្រុងស្រុក តំណាងអង្គការសមាគម  រួមទាំមន្ត្រីពាក់ព័ន្ធផងដែរ។

  លោក គី វុទ្ធី ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក  ក្រុមប្រឹក្សា ខណ្ឌ  អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ លោកប្រធានបញ្ជាក់ថា ការចុះឈ្មោះអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក  អាណតិ្ដទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅតាមបណ្ដាឃុំ សង្កាត់ ដោយក្រុមប្រឹក្សាឃុំ សង្កាត់ តាមរយៈប្រតិភូកម្មដោយ   គ.ជ.ប រួចបញ្ជូនតាមឋានានុក្រម មក គ.ជ.ប, លទ្ធផលអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក  អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្នុងខេត្តកែប មានអង្គបោះឆ្នោតចំនួន ៣១នាក់ ស្រី០៧នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងចំនួន ៣១នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២ការិយាល័យ ដែលទីតាំងទី១ នៅសាលាបឋមសិក្សាពងទឹក (លេខកូដ ០០០១) និងទីតាំងទី២ នៅសាលាបឋមសិក្សាហ៊ុនសែនកែប (លេខកូដ០០០២)។ ក្នុងនោះដែរ លោកប្រធានគណ:កម្មការ ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការ និងគាំទ្រដល់ឃុំ សង្កាត់ ក្នុងដំណើការចែកប័ណ្ណព័ត៌មានបោះឆ្នោត អោយទទួលបានលទ្ធផលល្អប្រសើរស្របតាមការណែនាំ។

  ថ្លែងបិទកិច្ចប្រជុំនាឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស ដូចច្នេះត្រូវមានការបោះឆ្នោតគ្រប់អាណត្តិ ទាំងការបោះឆ្នោតសាកល និងអសកល។ លោក អភិបាលរងខេត្ត  បន្តថា គ្រប់ដំណាក់កាលនៃការបោះឆ្នោត អាជ្ញាធរគ្រប់ថ្នាក់ អង្គភាពកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់គណបក្សនយោបាយ អង្គការសមាគម និងប្រជាពលរដ្ឋទាំងអស់ តែងផ្តល់នូវកិច្ចសហការ និងចូលរួមប្រកបដោយទំនួលខុសត្រូវ ធ្វើអោយគ្រប់ដំណើការបោះឆ្នោតនៅក្នុងខេត្តកែប ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ សេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា ដែលនេះបង្ហាញអោយឃើញពីភាព ចាស់ទំ ក្នុងការចូលរួមគោរពច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា របស់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកែបរបស់យើង។ លោកអភិបាលរង  បញ្ជាក់បន្ថែមថា៖ ការឃោសនាបោះឆ្នោត មានទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន, ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ផ្អែកតាមប្រតិទិនរបស់ គ.ជ.ប ការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនោះដែរ លោក អភិបាលរងខេត្ត  ណែនាំដល់គណៈបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្យាយាមក្តាប់អោយជាប់ នូវផែនការសន្តិសុខ ដើម្បីការពារគ្រប់គណបក្សនយោបាយ និងតាមដាម២៤ម៉ោងលើ២៤ម៉ោង សំដៅធានាអោយបាននូវដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក  អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែឧសភា  ឆ្នាំ២០២៤  ខាងមុខ ប្រព្រឹត្តទៅបានលទ្ធផលល្អប្រសើរ។

  សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ តំណាងគណបក្សនយោបាយ  អង្គការ សមាគម និងកងកំលាំងទាំងបី បានចុះហត្ថលេខាលើកម្មវិធីសមាហរណកម្ម  កម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកែបផងដែរ៕

photo_2024-05-08_15-48-07

photo_2024-05-08_15-48-11

photo_2024-05-08_15-48-16

photo_2024-05-08_15-48-19

photo_2024-05-08_15-48-21

photo_2024-05-08_15-48-26

photo_2024-05-08_15-48-29

photo_2024-05-08_15-48-34

photo_2024-05-08_15-48-42

photo_2024-05-08_15-48-49

photo_2024-05-08_15-48-52

photo_2024-05-08_15-48-56

photo_2024-05-08_15-48-59

photo_2024-05-08_15-49-02

 

Comments

Related posts