ពង្រឹង​សមត្ថភាព​មន្ត្រី​ក្នុង​ការ​រៀបចំតាក់តែងលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវទាំងទម្រង់និងខ្លឹមសារស្របតាមក្បួនខ្នាត

 

​        វិទ្យុជាតិកម្ពុជា៖​ ដោយ​ ចន​ ណារិទ្ធ​

IMG_1209

IMG_1214-1

IMG_1215

IMG_1213-1

IMG_1212-1

IMG_1211-2

IMG_1216

IMG_1217-1
​        រាជធានីភ្នំពេញ​៖​ ទម្រង់លិខិតរដ្ឋបាលគឺជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែ ទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ ព្រោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជាក់ចេញ យុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទាមទារឲ្យការកែទម្រង់ឲ្យទាន់បច្ចេកវិទ្យានេះ។
  នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាង ឯកឧត្តម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការតាក់តែងលិខិតរដ្ឋបាលនាព្រឹកថ្ងៃទី០៨ខែ ឧសភាឆ្នាំ ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០០នាក់។
 លោកកើត ឆែ បានមានប្រសាសន៍ទៀតថា៖គោលបំណងនៃវគ្គបណ្ដុះ បណ្ដាលនេះ គឺដើម្បីឲ្យសិក្ខាកាមជាមន្ត្រីនិងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាលឲ្យបានត្រឹមត្រូវទាំងទម្រង់និងខ្លឹមសារស្របតាមក្បួន ខ្នាតដែលបានកំណត់និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងរបស់អង្គភាពនីមួយៗ ។
  លោកកើត ឆែ ក៏បានបញ្ជាក់ផងដែរថា៖ វគ្គបណ្ដុះបណ្ដាលសមត្ថភាពស្ដីពីការតាក់តែងលិខិតរដ្ឋបាលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងចំនួនពីរលើករួចមកហើយ ដោយលើកទីមួយធ្វើឡើងកាលពីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៣។ លោកបន្តថា បងប្អូនយើងជាមន្ត្រីមួយចំនួនមិនបានចូលរៀនផ្នែករដ្ឋបាលនេះទេ ដោយចូលមកបម្រើការងារតែម្ដង ដែលតម្រូវឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ។ លោកបានលើកឡើងជាឧទាហរណ៍ថា យើងជាមេចុងភៅត្រូវតែចេះធ្វើម្ហូប បើយើងមិនចេះធ្វើម្ហូបផង តើអាចក្លាយជាមេចុងភៅម៉េចកើតទៅ ដូច្នេះត្រូវតែរៀននិងសិក្សាស្រាវជ្រាវអោយក្លាយជាមេចុងភៅដែលមានសមត្ថភាពពិតប្រាកដ។
  ទម្រង់លិខិតរដ្ឋបាល ជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ។ ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបានជាក់ចេញ យុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទាមទាឲ្យការកែទម្រង់ឲ្យទាន់បច្ចេកវិទ្យានេះ។ ក្នុងនាមមន្ត្រីរដ្ឋបាលត្រូវតែតាំងចិត្តដើម្បីបំពេញការងាររដ្ឋបាល។ដូច្នេះមន្ត្រីរដ្ឋបាលត្រូវតែខិតខំរៀនសូត្រជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យការងាររបស់យើងដំណើរការទៅដោយរលូននិងគ្មានកំហុសឆ្គង។
  លោកបញ្ជាក់ផងដែរថា៖ ការបណ្ដុះបណ្ដាលនេះគឺសំដៅឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើងចេះសរសេរបែបបទរដ្ឋបាលចេះពី
របៀបរបបទម្រង់នៃការប្រើប្រាស់លិខិត និងការសរសេរលិខិតកុំឲ្យមានបទល្មើស។
  លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នក ដឹកនាំផង ហើយក៏ជាដៃគូសហការជាមួយវិស័យឯកជនផងដែរ។
  ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងផងដែរថា សម្រាប់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញយើងទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្ដាលនេះ បើស្រឡាញ់ គាំទ្រនិងជឿជាក់ លើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសូមប្ដូរប្រូហ្វាលលើប្រព័ន្ធតេឡេក្រាមនិងហ្វេសបុក ដោយ“គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ”៕

Comments

Related posts