ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ដែលជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣

 

វិទ្យុជាតិកម្ពុជា

IMG_1361-1

IMG_1362

IMG_1360-1

IMG_1363-1

IMG_1356

IMG_1352-1

IMG_1350

IMG_1349

IMG_1347

IMG_1348

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកកើត ឆែ អភិបាលរងនិងជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ក្នុងអាណត្តិទី៣នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាអាណត្តិទី៣ដែលមានអាណត្តិ៥ឆ្នាំ ។
   ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ខែ ឧសភានេះ លោកកើត ឆែ បានលើកឡើងថា៖ រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យការអភិវឌ្ឍរាជធានីភ្នំពេញ។ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌនាពេលខាងមុខដោយសារតែក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្រប ច្បាប់នៅធ្វើសកម្មភាពនៅឡើយ។ចលនាប្រើឆត្រពណ៌លឿងដែលជាសញ្ញាបដិវត្តពណ៌នៅតែមាន ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយ។
ឯកឧត្តមម៉ប់ សារិន បានលើកឡើងថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញបង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ។ជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ឯកឧត្តមថា៖ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ អនុវត្តបាននូវសមិទ្ធផលជាច្រើនគួរឲ្យគត់សម្គាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញនៅមានចំណុច សេសសល់មួយចំនួន ដូចជាការអភិវឌ្ឍន៍សមត្ថភាពសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញពាក់ពន្ធ័នឹងលិខិតបទដ្ឋានគតិយុត្តនានាពីថ្នាក់ជាតិដោយ សហការជាមួយក្រុមប្រឹក្សាជាតិរាជធានី ខេត្តក្នុងការប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋ និងការផ្តល់ឧិកាសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលចាំបាច់ត្រូវមានការចូលរួមពី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជននិងអ្នកពាក់ពន្ធ័នានា៕

Comments

Related posts