ជនមានពិការភាព ទទួលបានឱកាសការងារដោយស្មើភាព ក្នុងពិព័រណ៍ការងារ និងមគ្គទេស៍អាជីព

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៩ ០៥ ២៤

ភ្នំពេញ៖ ជនមានពិការភាព ទទួលបានឱកាសការងារដោយស្មើភាព ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដោយគ្មានការរើសអើងណាមួយនោះឡើយ ពីក្រុមហ៊ុនសហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ។ 

  អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍

    ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS ដោយមានក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ លោកស្រី ឌឹម គន្ធា ជាជនជនមានពិការជើង រស់នៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាលបានឱ្យដឹងថា លោកស្រីបានរៀបចំប្រវត្ដិរូប ដើម្បីមកដាក់ពាក្យស្វែងរកការងារធ្វើផ្នែកគណនេយ្យនៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។

  លោកស្រីបានបញ្ជាក់ថា ការ សម្រេចមកដាក់ពាក្យក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំនេះ ដោយមើលឃើញមានក្រុមហ៊ុនជាច្រើនជ្រើសរើសបុគ្គលិក ដែលជាឱកាសស្វែងរកការងារងាយស្រួលជ្រើសរើសជំនាញរបស់ខ្លួន ដើម្បីបំពេញ ការងារប្រចាំថ្ងៃ និងទៅថ្ងៃអនាគត។ ជាពិសេស មានប្រាក់ខែខ្ពស់ និងអាចបំពេញការងារបានស្រួលសម្រាប់ជនពិការផងដែរ។

លោក ម៉ុក ក្រឹម ជាជនពិការជើង បានឱ្យដឹងដែរថា នាថ្ងៃនេះ បានមកដាក់ពាក្យធ្វើការងារជាកម្មកររោងចក្រ ដើម្បីអាចមានការងារធ្វើសម្រាប់មានថវិកាផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ឈឺន ទេវី មន្រ្តីជំនួយការកម្មវិធី និងហិរញ្ញវត្ថុនៃអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍន៍បរិយាបន្ន បានលើកឡើងថា អង្គការបានសម្របសម្រួលបងប្អូនជនពិការភាពមកដាក់ពាក្យនៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំនេះ គឺមានការយកចិត្ដដាក់ខ្លាំងជាមួយជនមានពិការភាព ដើម្បីណែនាំធ្វើបទសម្ភាសន៍ដោយផ្ទាល់ និងសម្ភាសន៍ភ្លាមជាប់ភ្លាមផងដែរ។

លោក ផង់ សូផាន់ណារ៉ា តំណាងក្រុមហ៊ុនមីនេបៀ ខេមបូឌា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដោយក្នុងក្រុមហ៊ុនកំពុងត្រូវការបុគ្គលិកជាច្រើននាក់ លើជំនាញបច្ចេកទេសជាច្រើនជំនាញ ដើម្បីបំពេញតម្រូវការការងារក្នុងក្រុមហ៊ុន ដោយមិនថា ជនមានពិការភាពនោះទេ។

លោកស្រី អ៊ូច ជាច័ន្ទម៉ូលីកា ប្រធានស្ដីទីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងជំរុញឲ្យមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើត និងអនុវត្តកម្មវិធីនានា ឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព។

 លោកស្រីបានបញ្ជាក់ថា ជាក់ស្ដែងក្នុងឱកាសពិព័រណ៍ការងារតាមបណ្ដាក្រុមហ៊ុន គឺបានបើកទូលាយសម្រាប់ជនមានពិការភាព ត្រូវការការងារធ្វើ បន្ទាប់រាជរដ្ឋាភិបាលខិតខំផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍របស់ជនមានពិការភាព ។

  លោកស្រី អ៊ូច ជាច័ន្ទម៉ូលីកា បច្ចុប្បន្ននេះ គឺមានក្រុមហ៊ុនជាច្រើន កំពុងមានបុគ្គលិកជាជនមានពិការភាពបំពេញការងារប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់គិតគូរអំពីការងារពិការភាព ក្រោមចក្ខុវិស័យធ្វើយ៉ាងណាឲ្យជនមានពិការភាព មានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្ម ស្មើភាព និងពេញលេញនៅក្នុងសង្គម ដែលមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ៕818051CB-363D-4C4D-8C73-78F024C207DA4AA061E2-84B1-4D9B-90E7-9269B74A62F4FBCE5014-60F9-4FB6-9BF7-BCB3CE17A5A99EF7EA9C-86A6-434A-B2D9-8F49D8344B46A863E47D-FDE2-4C25-B8F1-6CC74DE6DC6CBC3A32C2-5353-4397-9E69-CF42E75E28A4E930B61E-9DEB-4B52-8BA9-85B16FFCD7E7

Comments

Related posts