ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងឈានដល់ ៥,៥% ក្នុងឆ្នាំ ២០២៤

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1388

IMG_1393

IMG_1392

 

អន្តរជាតិ៖  បើយោងតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងឈានដល់ ៥,៥ ភាគរយនៅឆ្នាំ ២០២៤ ហើយនឹងកើនឡើងដល់ ៦ ភាគរយនៅឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Andrea Coppola សេដ្ឋវិទូនាំមុខរបស់ធនាគារពិភពលោកប្រចាំប្រទេសវៀតណាមបាននិយាយថា ការនាំចេញរបស់ប្រទេសនេះកំពុងស្ទុះងើបឡើងវិញ ហើយការប្រើប្រាស់ និងការវិនិយោគក្នុងស្រុកឯកជនក៏កើនឡើងជាលំដាប់។ ការនាំចេញត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,៥ ភាគរយនៅឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងបន្តិចម្តងៗនៃតម្រូវការពិភពលោក។ លោកបន្តថា ការប្រែ ប្រួលក្នុងវិស័យអចលនទ្រព្យត្រូវបានគេរំពឹងទុកនៅចុងឆ្នាំនេះ និងឆ្នាំក្រោយដែល ជំរុញតម្រូវការក្នុងស្រុក ខណៈអ្នកវិនិយោគ និងអ្នកប្រើប្រាស់មានទំនុកចិត្តឡើងវិញ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍កំណើនមុនរបស់ខ្លួនសម្រាប់ប្រទេសវៀតណាមក្នុងអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ និង ៦,២  ភាគរយនៅឆ្នាំ ២០២៥៕

Comments

Related posts