បុគ្គលិកសហភាពអឺរ៉ុបរាប់រយនាក់ បាតុកម្មតវ៉ាសង្គ្រាមអ៊ីស្រាអែល នៅហ្គាហ្សា

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1404

IMG_1401

 

អន្តរជាតិ៖ បុគ្គលិកជាង ១០០ នាក់មកពីស្ថាប័នសហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមបាតុករបានដាក់ក្រណាត់រុំពណ៌ស ចំនួនបីនៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ដែលជានិមិត្តរូបនៃសាកសព។ ក្រណាត់រុំទាំងនោះដែលមានឆ្នូតក្រហម មានសរសេរឃ្លាដូចជា "ច្បាប់អន្តរជាតិ" "សន្ធិសញ្ញាសហភាពអឺរ៉ុប" និង "អនុសញ្ញាប្រល័យពូជសាសន៍" ដែលបានរិះគន់ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ បាតុករម្នាក់លោក Manus Carlisle សមាជិកគណៈកម្មាធិការសហភាពអឺរ៉ុបបាននិយាយថា ការតវ៉ានេះមានគោលបំណងការពារសិទ្ធិ គោលការណ៍ និងតម្លៃដែលគាំទ្រស្ថាប័នអឺរ៉ុប ដូចជាសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងសេរីភាព។ លោក Simona Balogova បាតុករម្នាក់ទៀតមកពីគណៈកម្មាធិការអឺរ៉ុបថ្នាក់តំបន់បានសង្កត់ធ្ងន់ថាការតវ៉ានេះមិនមានបំណងជាសេចក្តីថ្លែងការណ៍នយោបាយទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញអំពីតម្លៃរបស់សហភាពអឺរ៉ុប៕

Comments

Related posts