ក្រសួងទេសចរណ៍ ត្រៀមលក្ខណៈចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ, ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥អភិវឌ្ឍ៣ "BUILD + 3Ds" ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍។ បន្ថែមលើនោះក្រសួងទេសចរណ៍នឹងផ្តោតសំខាន់ទៅលើផែនការសកម្មភាពរយៈពេល ៣ឆ្នាំខាងមុខ (2025-2027) ជាពិសេសលើ ផែនការសកម្មភាពសំខាន់ៗ គោលបំណង សូចនាករ និងគោលការណ៍ណែនាំនៃយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ "BUILD + 3Ds" ។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងការរួមបញ្ចូលគម្រោងសំខាន់ៗទៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ "BUILD + 3Ds"  នីមួយៗ ដើម្បីទ្រទ្រង់និរន្តរភាពកំណើនទេសចរណ៍រយៈពេលវែងរបស់កម្ពុជា។

 

កិច្ចប្រជុំក៏បានពិភាក្សាផងដែរទៅលើ ការបន្តកំណែទម្រង់ទម្រង់រចនាសម្ព័ន្ធស្ថាប័ន ការពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់នាយកដ្ឋានជំនាញ និងធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ស្របនឹងការវិវត្តនៃវិស័យទេសចរណ៍។ លើសពីនេះ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការបែងចែកថវិកា ដើម្បីធានាបាននូវសង្គតិភាពសម្រាប់ការអនុវត្តក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត"BUILD + 3Ds" នេះ។ កិច្ចការសំខាន់ៗទាំងនេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងដូចជា ចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ការកើនឡើងនៃនិន្នាការឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រទាំងនេះ មានគោលបំណងធានាបានថា ក្រសួងទេសចរណ៍បានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។61DAD560-0F58-4250-A6BA-9E48BAE25C659CFA9890-9B1F-40A1-8987-B5C33FB23C855754594D-84FB-4EDC-97DF-C282C517EA7E

Comments

Related posts