សម្តេចធិបតីណែនាំឱ្យមានការរៀបចំច្បាប់ ការគ្រប់គ្រងហ្កាសក្នុងអគារក្នុងក្រុង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ

Chuon Bona | ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2024

សម្តេចធិបតីណែនាំឱ្យមានការរៀបចំច្បាប់ ការគ្រប់គ្រងហ្កាសក្នុងអគារក្នុងក្រុង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។

ក្នុងនោះ ក្រុមហ៊ុនដែលត្រូវទទួលការអនុវត្តគម្រោង គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយ

គ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ ខែ និងត្រូវចំណាយថវិកាចំនួន ១៦.២០០.៥០០$ (ដប់ប្រាំមួយលានពីរសែន ប្រាំរយដុល្លាអាមេរិក) ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន គឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត”។

តាមរបាយការណ៍បានបង្ហាញថា គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវស្ថាបនាស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិថ្មី និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិថ្មី ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកតាមបណ្តោយ មហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។ ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតួ ស្ពានប្រវែង ២៨១ ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង ១៦១ ម៉ែត្រ សរុបបណ្តោយស្ពានមានប្រវែង ៦២២ ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មាន ចំនួន ៣ គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។ តាម

បច្ចេកទេសនៃការស្ថាបនា គឺត្រូវសាងសង់សសរស្ពានចំនួន ៦ ទីតាំង មាន ៧ ប្រឡោះ ដែលមានគម្លាតអតិបរិមា ៤៥ ម៉ែត្រ។ សសរគ្រឹះត្រូវខួងគ្រឹះមានអង្កត់ផ្ចិតមុខកាត់ទំហំ ១,៥ ម៉ែត្រ និងមានជម្រៅពី ៣៥ ម៉ែត្រ ទៅ ៤៥ ម៉ែត្រ, និងមានជើងតាងស្ពាន ៦ ទីតាំង មានទំហំ ៦,២៥ ម៉ែត្រ គុណនឹង ២,៥ ម៉ែត្រ កម្ពស់ ២,៥ ម៉ែត្រ ទ្រ ដោយគ្រឹះ ២ ដើម មានមុខកាត់ទំហំ ១,៥ ម៉ែត្រ។

ចំពោះលក្ខណៈរូបវន្តនៃការសាងសង់ ស្ពាននេះមានជម្រាលទទឹងស្ពាន ២% ជម្រាលបណ្តោយស្ពាន ៤,៥% ទម្ងន់ ផ្ទុកអនុញ្ញាត ២៥ តោន ដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន ៤០ គីឡូម៉ែត្រក្នុង១ម៉ោង និងមាន កម្ពស់សុវត្ថិភាព ៥,៥ ម៉ែត្រ សម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។

ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏នៅមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុង គម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ, ការ រៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ ម៉ែត្រ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ បន្ថែមទៀត៕photo_2024-06-17_08-30-14