ADB ព្យាករណ៍ថា ក្នុងឆ្នាំ ២០២៤ និង ២០២៥ GDP របស់ឥណ្ឌូនេស៊ីនឹងកើនឡើង ៥%

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1387-1

IMG_1385-1

IMG_1384-1

 

អន្តរជាតិ៖ យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើង ៥ ភាគរយនៅឆ្នាំ ២០២៤ និង ២០២៥ ដែលភាគច្រើនបានមកពីការប្រើប្រាស់ និងការវិនិយោគឯកជនក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា "ការរួមបញ្ចូលគ្នានៃការប្រើប្រាស់ឯកជន ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការកើនឡើងនៃការវិនិយោគនឹងរក្សាបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុប"។ ការគ្រប់គ្រងផ្នែកផ្គត់ផ្គង់កាន់តែប្រសើរឡើង និងការរំពឹងទុកអតិផរណាដែលត្រូវបានព្យាករណ៍ថានឹងនាំឱ្យអតិផរណាធ្លាក់ចុះពី ៣,៧ ភាគរយនៅឆ្នាំ ២០២៣ ដល់ ២,៨ ភាគរយនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។ នៅឆ្នាំ ២០២៤ ការចំណាយត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,១ ភាគរយខណៈដែលប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងកើនឡើង ១ ភាគរយ៕

Comments

Related posts