កម្ពុជា-ថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ សាសនា និងការបណ្តុះបណ្តាលធនធានមនុស្ស

Narith | ថ្ងៃទី 15 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុង នួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ដើម្បីស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និង សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងនួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ បានជម្រាបឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ចំនួន៣គឺ ៖
១. ពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសនៅខេត្តឧបុន
២.ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ
៣. គោរពអញ្ជើញឯកឧត្តម រដ្ឋមន្រ្តី ដើម្បីទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ នាពេលវេលាសមស្របណាមួយ ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់លើទំនាក់ទំនងការទូតរវាងប្រទេសជិតខាងភូមិផងរបងតែមួយយ៉ាងជិតស្និទ្ធ។ ក្នុងនោះដោយផ្អែកតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
ឯកឧត្តម រដ្ឋមន្រ្តី បានឆ្លើយតបផងដែរ ចំពោះសំណើ របស់  ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ លើការពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសវិស័យសិក្សាអប់រំ ទេសចរណ៍សាសនា នៅខេត្តឧបុន។ ឯកឧត្តម សង្ឃឹមថា សាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ និងផ្តល់នូវអាហារូបករណ៍បន្ថែមទៀតដល់ក្រសួងធម្មការនិងសាសនា ដើម្បីផ្តល់ដល់សមណនិស្សិត និស្សិត ដែលមានបំណងចង់ផ្លាស់ប្ដូរបទពិសោធន៍សិក្សានៅប្រទេសថៃបន្ត ព្រមទាំងបានបញ្ជាក់ថា និងរកឱកាសល្អណាមួយដើម្បីដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅសាកលវិទ្យាល័យ ដើម្បីស្វែងយល់កាន់តែច្បាប់អំពីបច្ចុប្បន្នភាព របស់ សមណនិស្សិត និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ។
 ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរដល់ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុង នួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងសហការីទាំងអស់សូមជួបតែសុខសុវត្ថិភាពពិសេសសម្រេចគ្រប់ភារកិច្ចដែលកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ៕