ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យតារាសម្តែងតួព្រះពុទ្ធ ចូលជួបសម្តែងការគួរសម

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ចាយ បូរិន បានអនុញ្ញាតឲ្យ លោក Gagan Malik តារាបូលីវូតដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធ ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ 

 លោក Gagan Malik  បានបង្ហាញពីការចាប់អារម្មណ៏ ចំពោះវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយលោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺ៖
១.ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនាជាដើម។
២.សំណើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី  ពិសេសសមាធិ ។
៣.សំណើសុំដង្ហែព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ ពីកម្ពុជាយកទៅតម្កល់នៅប្រទេសឥណ្ឌា ដើម្បីគោរពបូជា ជាការបញ្ជាក់បង្ហាញពីចំណងទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងដើម្បីផ្សព្វផ្សាយព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនឥណ្ឌាដែលចង់មកទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យពុទ្ធសាសនានៅកម្ពុជា  ។ 

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី សូមអរគុណដល់ លោក Gagan Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ដែលបានផ្ញើសារជូនដល់ពិភពលោកអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបាននូវវប្បធម៌ដ៏សម្បូរបែប បង្ហាញពីសង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្តប្រកបដោយសុខសុវត្ថិភាពនៅកម្ពុជា ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ក្រោមគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។ 

ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមថា លោក Gagan Malik នឹងជួយផ្សព្វផ្សាយបន្ថែម ពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ពីវិស័យសាសនា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថាន ទៅប្រទេសឥណ្ឌា និងពិភពលោក ។   ឯកឧត្តម រដ្ឋមន្រ្តី បានជូនពរដល់ លោក Gagan Malik ទទួលតែសុខសុវត្ថិភាព និងពាំនាំការចងចាំដ៏ល្អនៅទឹកដីប្រទេសកម្ពុជាទៅបង្ហាញប្រជាជនឥណ្ឌា និងពិភពលោកបានស្គាល់កាន់តែច្បាស់ ពីទឹកដីសុវណ្ណភូម ៕