ក្រសួងព័ត៌មាន បើកចំហជានិច្ច ឱ្យសិស្សនិស្សិត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មីនា ២០២៥

MC៖ ឯកឧត្តមនេត្រ ភក្រ្តា បានថ្លែងថា ក្រសួងព័ត៌មាន បានបើកចំហជានិច្ច ឱ្យសិស្សនិស្សិត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ដើម្បីឱ្យបានយល់ដឹងអំពីការបំពេញកិច្ចការងារ បទពិសោធទ្រឹស្ដីដែលបានសិក្សានៅក្នុងថ្នាក់មកអនុវត្តផ្ទាល់។ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បែបនេះនៅក្នុងឱកាស សិស្ស និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជិត ២០០អង្គ នាក់ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។

       ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា ត្រូវឆ្លៀតពេលមកធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់បន្ថែម ដើម្បីតម្រង់ទិសដល់ការសិក្សាឱ្យបានល្អ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សិស្ស និស្សិតនាឱកាសនេះ ធ្វើឡើងស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីបើកឱកាសឱ្យសិស្ស និស្សិតដែលកំពុងសិក្សានៅសាលាប៊ែលធីអាចផ្សារភ្ជាប់ការសិក្សាអំពីទ្រឹស្តី និងការអនុវត្ត បើសិនជាយើងមិនបានផ្សារភ្ជាប់រវាងការសិក្សា ជាមួយទ្រឹស្តីនោះទេ គឺជួបការលំបាកនៅពេលចេញទៅធ្វើការងារ ។   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថា មនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រេចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។ អ្វីដែលសំខាន់ដែរនោះ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ។
    នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្ត និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យប៊ែលធី ក៏ដូចជាសាកលវិទ្យាល័យនានា ឱ្យបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិកាន់តែរីកចម្រើន៕