បណ្តុំអង្គការជិត២០ គាំទ្រខ្លឹមសារសម្តេចតេជោ ជុំវិញការបិទវិទ្យុអាស៊ីសេរី និង VOA

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ១៩ ៣ ២០២៥

ភ្នំពេញ ៖ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចំនួន១៩អង្គ ភាព ប្រកាសគាំទ្រជុំវិញខ្លឹមសារនៃប្រសាសន៍របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជុំវិញការបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ។
យោងតាមសេចក្តីប្រកាសគាំទ្ររបស់បណ្តុំអង្គការទាំង១៩ នាថ្ងៃ១៩ ខែមីនានេះ បានឲ្យដឹងថា សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល អបអរសាទរចំពោះការសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាម៉េរិកដែលបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុVOA។ ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី និង វិទ្យុVOA គឺជាការទទួលស្គាល់ថា សុចរិតភាពនៃប្រទេសកម្ពុជា សក្តិសមនឹងទទួលបានការផ្សាយព័ត៌មានពិត និងព័ត៌មានដែលឆ្លុះបញ្ចាំងតថភាពរបស់សង្គមខ្មែរទាំងស្រុង នោះមិនមែនដូចជាការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA កន្លងមកទេ។ 
    សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញចំពោះចំណាត់ការបិទការផ្សាយ វិទ្យុអាស៊ីសេរី ជាពិសេសវិទ្យុ RFA ជាភាសាខ្មែរនាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ទទួលបានការ គាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ ជាច្រើនឆ្នាំមកនេះ វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានញុះញង់ និងព័ត៌មានបង្កឱ្យប្រទេសកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងវិបត្តិចលាចល និង វិទ្យុនេះ បម្រើឱ្យផលប្រយោជន៍ក្រុមប្រឆាំងជ្រុលនិយម ជាជាងផ្តល់ព័ត៌មានដែលឆ្លុះបញ្ចាំងនូវតថភាពសង្គមទាំងមូល របស់ជាតិកម្ពុជា។ វិធានការបិទវិទ្យុអាស៊ីសេរីនេះ គឺជាជំហានចាំបាច់មួយដើម្បីទប់ស្កាត់ការបែកបាក់ និងកត្តាអស្ថិរភាព នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាម៉េរិកជាមុន ។ នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការ ផ្តល់ថវិកា៕