ឯកឧត្តម ហួត ហាក់៖ ក្រោយដំណើរការព្រលានយន្តហោះតេជោ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ នឹងធ្វើឱ្យកំណើនភ្ញៀវទេសចរកើនឡើងលើសការរំពឹងទុក

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៩ ០៣ ២០២៥)

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា បន្ទាប់ពីដាក់ដំណើរការសមិទ្ធផលថ្មី អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់អន្តរជាតិ រួមជាមួយនឹង ចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍របស់ក្រសួង អាចធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងច្រើនជាងការរំពឹងទុក ។

ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននិងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលក្រសួងទេសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់ ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរំពឹងទុករបស់ក្រសួងទេសចរណ៍ ធ្វើឡើងនៅមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ នៅមិនទាន់បើកដំណើរការនៅឡើយ ដូច្នេះបន្ទាប់ពីបើកដំណើរការ អាកាសយានដ្ឋានថ្មីនេះ ភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា នឹងមានសន្ទុះកើនឡើង តាមរយៈការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយនឹងព្រលានយន្តហោះ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ជាប់លំដាប់ថ្នាក់លេខ៩ លើពិភពលោកមួយនេះ ។
"ភ្ញៀវទេសចររបស់យើង តាមអ្វីដែលយើងបានជាចក្ខុវិស័យរបស់យើង ដូចខ្ញុំបានបញ្ជាក់ ២០២៥នេះ យើងរំពឹងថា នឹងមានពី៧លាន២សែននាក់ ទៅ៧លាន៥សែននាក់ ឥឡូវបើយើង តាមតួលេខខែមករា និងខែកុម្ភៈ គឺយើងសម្រេចបានតាមអ្វីដែលយើងចង់បានហើយ ។ ហើយសង្ឃឹមថា ជាមួយនឹងផលិតផលថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) បន្ថែមដូចផលិតផលព្រលានយន្តហោះអន្តរជាតិនេះ ហើយជាមួយនឹងអ្វីដែលជាការចង្អុលទិសជាប់ជាប្រចាំ របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការរួមចំណែកដើម្បីធ្វើម៉េចអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា យើងសង្ឃឹមថា ចំនួនភ្ញៀវនឹងកើនលើសពីការរំពឹងទុករបស់យើង" ។
ឆ្លើយតបនឹងការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិនេះ ក្រៅពីសមិទ្ធផលអាកាសយានដ្ឋានលំដាប់អន្តរជាតិតេជោ ហើយនោះ នៅមានចំណុចទាក់ទាញជាច្រើន ដែលឯកឧត្តម ហួត ហាក់ បញ្ជាក់ថា បូករួមកត្តាកម្ពុជា មានសក្តានុពលទេសចរណ៍ខ្ពស់ និងសំបូរបែប មិនត្រឹមតែទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍បេតិកភណ្ឌនោះទេ កម្ពុជាមានអេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច ហើយបន្ថែមទេសចរណ៍សាសនាផងដែរ ។ ក្នុងនោះក្រសួងទេសចរណ៍ ក៏កំពុងខិតខំធ្វើយ៉ាងណា អនុវត្តឱ្យបានតាមស្តង់ដានិយាមអន្តរជាតិ គឺទេសចរណ៍ ដែលមានលក្ខណៈនិរន្តរភាព បរិយាបន្ន និងទេសចរណ៍បៃតង ស្អាត វៃឆ្លាត និងឌីជីថល ។
សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕