សម្តេព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ទ្រង់សព្វព្រះរាជហរទ័យ ព្រះបរមរាជានុញ្ញាតប្រគេន ព្រះមន្ត្រីសង្ឃ ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលក្រាបបង្គំគាល់

Chuon Bona | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បាន រាជានុញ្ញាតឱ្យ ព្រះមន្ត្រីសង្ឃ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន ៤ ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណ គឹម ថាំង មន្ត្រីសង្ឃសាលាគណ ខេត្តត្រាវិញ (ព្រះត្រពាំង) បានចូលក្រាបបង្គំគាល់ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    

ក្នុងឱកាសដ៏ថ្លៃថ្លានោះ  ព្រះមន្រ្តីសង្ឃ ទាំង ៤ ព្រះអង្គ បានចូលក្រាបថ្វាយបង្គំគាល់នាំយកនូវវត្តប្រណិប័តរ៍តាមទំនៀមនៃបវេណីព្រះពុទ្ធសាសនា ថ្វាយចំពោះសម្តេចជាអម្ចាស់ និងទូលសាកសួរអំពីព្រះរាជសុខទុក្ខ។

ព្រះតេជព្រះគុណ គឹម ថាំង បានក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត ថា ការនិមន្តមកចូលក្រាបបង្គំគាល់របស់គណ:ប្រតិភូសង្ឃ ខេត្តត្រាវិញនាពេលនេះ មានគោលបំណងពីរធំៗគឺ៖ ១.ដើម្បីទូលថ្វាយ ពីស្ថានភាពនៃការបដិបត្តិធម្មវិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃគ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ។ ទី២. ស្នើសុំឱ្យសមណសិស្សដែលបានបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិនៅខេត្តត្រាវិញ បានមកបន្តការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ  លើឯកទេស ៣ សំខាន់ៗ គឺ ឯកទេសភាសាបាលី-សំស្រ្កឹត ទស្សនវិជ្ជាព្រះពុទ្ធសាសនា និងអក្សរសាស្ត្រ ។

សម្តេចជាអម្ចាស់ បានថ្លែងអំណរគុណ ចំពោះព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ដែលបានមកថ្វាយបង្គំគាល់ នាពេលនេះ និងបានទទួលយកដើម្បីជួយជ្រោមជ្រែងឱ្យព្រះសង្ឃខេត្តត្រាវិញបានមកសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តាមជំនាញដែលបានសំណូមពរខាងលើ។ ទន្ទឹមនឹងនោះ សម្តេចជាអម្ចាស់ ក៏នឹងសម្រួលឱ្យមានការស្នាក់អាស្រ័យ នៅតាមបណ្ដាវត្តមួយចំនួននៅរាជធានីភ្នំពេញ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង  បានសព្វព្រះទ័យ ប្រោសព្រះរាជទាននូវពរជ័យ សិរីមង្គល ជូនចំពោះគណៈប្រតិភូព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ ខេត្តត្រាវិញ ទាំងអស់ ព្រមទាំងប្រទានពរ ឱ្យបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕