មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ចុះល្បាតក្នុងព្រៃសហគមន៍ចំនួន២និងប្រមូលយកអន្ទាក់សត្វព្រៃជាង៣០០

Narith | ថ្ងៃទី 20 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែងថ្ងៃទី២០ មិនា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង - មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់  បានចុះល្បាតដើម្បីទប់ស្កាត់ការលួចកាប់ឈើក្នុងព្រៃសហគមន៍  និងប្រមូលយកអន្ទាក់សត្វព្រៃ បានជាង៣០០អន្ទាក់ ដើម្បីអនុវត្តការការពារព្រៃឈើ និងធនធានជីវ:ចម្រុះ សត្វព្រៃ ក្នុងព្រៃសហគមន៍ភ្នំប្រជុំមិត្ត និងជាំពេជ្រនៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។

     ក្នុងសកម្មភាពល្បាតព្រៃសហគមន៍នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ លោកហ៊ុនសំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ក្នុងសកម្មភាពនេះមន្ត្រីជំនាញប្រមូលបានអន្ទាក់ចំនួន៣២៦អន្ទាក់ខ្សែលួសរាយឆក់សត្វតាមមាត់អូរ បាន ចំនួន០៧ដុំ ក្នុងមួយដុំៗ មានប្រវែងចាប់ពី១០០ម៉ែត្រទៅ២០០ម៉ែត្រដែលជនសង្ស័យលួចដាក់យកសត្វព្រៃនៅក្នុងព្រៃសហគមន៍។
   លោកបន្តថា៖មន្ត្រីជំនាញនៅតែបន្តសហការជាមួយកម្លាំងភូមិ  ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងប្រជាសហគមន៍ចុះធ្វើល្បាតដើម្បីបង្កើនកិច្ចការពារព្រៃសហគមន៍  ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយជនសង្ស័យត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការប្រព្រឹត្តបទល្មើសទាំងនេះ ។
   លោកចាន់ រតនា ប្រជាសហគមន៍ភ្នំប្រជុំមិត្តនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់បានគាំទ្ររាល់គ្រប់សកម្មភាពចុះបង្ក្រាប់នេះ   ព្រោះបានធ្វើឱ្យប្រជាសហគមន៍យើងកាន់តែមានកម្លាំងចិត្តក្នុងការរួមគ្នាបន្តធ្វើសកម្មភាពចុះល្បាត  និងការពារបានការកាប់ឈើក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងការកាប់ព្រៃកន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិដោយខុសច្បាបជាដើម ។
    លោកបន្តថា៖រាល់សកម្មភាពចុះល្បាតម្តងៗមន្ត្រីសហគមន៍និងបន្ត្រីជំនាញពាក់ព័ន្ធ បានដកហូតយកវត្ថុតាងនាំទៅរក្សាទុកនិងកំណត់អត្តសញ្ញាណជនសង្ស័យ ដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។
   លោកឃួនវ៉ាន់ប្រជាពលរដ្ឋ រស់នៅឃុំកោះស្នែងបានពិនិត្យឃើញថា៖កិច្ចការងារនេះគណៈកម្មការសហគមន៍ព្រៃឈើតែងបានប្រជុំផ្សព្វផ្សាយនិងចុះដាក់ស្លាកស្តីពីទោសទណ្ឌនៃការកាប់រាន ឈូសឆាយព្រៃ ការសម្លាប់សត្វព្រៃ  ក្នុងព្រៃសហគមន៍ជារឿយៗរួចមកហើយ ដើម្បីឱ្យប្រជាពលរដ្ឋយើងភ្ញាក់រលឹក ហើយស្រឡាញ់ធនធានរបស់ខ្លួនទាំងអស់គ្នា ។
        សូមបញ្ចាក់ថា៖នេះជាការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើនិងការពារសត្វព្រៃ  ហើយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ  សូមអំពាវនាវទៅប្រជាពលរដ្ឋយើងទាំងអស់សូមជួយទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដូចជាបទល្មើសដឹកជញ្ជូន សន្និធិផលអនុផលព្រៃឈើ សត្វព្រៃ  និងជួយតាមដានត្រួតពិនិត្យរាល់សកម្មភាពបទល្មើសដើម្បីរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត៕