ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀន គឺទាមទារឱ្យប្រជាពលរដ្ឋ យល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា

Narith | ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការកាត់បន្ថយបញ្ហា គ្រឿងញៀន គឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹង ច្បាស់និងចូលរួមទាំងអស់គ្នា។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បាន រំលឹកពីគោលការណ៍សម្អាតផ្ទះយើង សម្អាតចកពីបឹង ដែលបានដាក់ចេញដោយសម្តេចធិបតី ដោយសំណូមពរដល់ក្រសួង ស្ថាប័ន និង អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តយកចិត្តអនុវត្តបទបញ្ជាលេខ០១ បប ឱ្យបានតឹងរុឹង។ដោយឡែកពាក់ព័ន្ធនឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សូមកោតសរសើរ ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអង្គការជាដៃគូនិងវិស័យឯកជន គឺពិតជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀនតាមរយៈការផ្ដល់ការព្យាបាល និង ស្តារនីតិសម្បទាដែលធ្វើឱ្យអ្នកញៀនគ្រឿងញៀនបានជាសះស្បើយ។
ជាមួយគ្នានេះដែរ ក្រសួងត្រូវដើរតួនាទីជាស្នូល បង្កើនប្រសិទ្ធភាពក៏ដូចជាពង្រឹងយន្តការត្រួតពិនិត្យ      និង គ្រប់គ្រងចំពោះមជ្ឈមណ្ឌល និងមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់រដ្ឋ និងឯកជន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុតដោយក្នុងនោះត្រូវសហការជាប់ជាប្រចាំ ជាមួយអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀននិងក្រសួងសុខាភិបាល ក្នុងគោលបំណងធានាឱ្យបាននូវស្តង់ដា គុណភាពសេវា ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមលក្ខណៈបច្ចេកទេស៕