រដ្ឋមន្ត្រីការបរទេសបាននិយាយថា ការពិភាក្សាដោយផ្ទាល់រវាងអ៊ីរ៉ង់ និងអាម៉េរិកគឺគ្មានន័យ

Narith | ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៧ មេសា ២០២៥

អន្តរជាតិ៖ លោក អាបាស អារ៉ាជី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការចរចាដោយផ្ទាល់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គឺគ្មានន័យអ្វីទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្តថា "ការចរចាដោយផ្ទាល់ជាមួយភាគីដែលតែងតែគំរាមកំហែងដើម្បីងាកទៅរកការបង្ខំដោយរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្ហាញពីជំហរផ្ទុយគ្នាពីមន្ត្រីផ្សេងៗរបស់ខ្លួន គឺគ្មានន័យអ្វីទាំងអស់"។ កាលពីថ្ងៃទី៧ ខែមីនា លោក Trump បានសរសេរទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្នុងការប៉ុនប៉ងស្តារឡើងវិញនូវកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់បានច្រានចោលគំនិតនៃការចូលរួមដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា លោក Trump បានសន្យាថានឹងដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលពីរសប្តាហ៍ ប្រសិនបើវឌ្ឍនភាពមិនត្រូវបានធ្វើឡើងនៅក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោកបានគំរាមថា ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបដិសេធទាំងស្រុងនោះ សាធារណរដ្ឋអ៊ិស្លាមនឹងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកដែលមិនធ្លាប់មានពីមុនមក៕