ទិវាសុខភាពពិពលោក ខួបលើកទី៧៧ឆ្នាំក្រោមប្រធានបទរបបអាហារត្រឹមត្រូវ នាំមកនូវសុខភាពល្អ

009 | ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2025

ទិវាសុខភាពពិភពលោក ខួបលើកទី៧៧ឆ្នាំ ក្រោមប្រធានបទ “របបអាហារត្រឹមត្រូវ នាំមកនូវសុខភាពល្អ” ត្រូវបានរៀបចំឡើងនៅបរិវេណផ្សារបុរីថ្មី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង និងលោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត វិស័យឯកជន គ្រឹះស្ថាន អាជីវករជាច្រើនរូបទៀត។

លោក ទុំ វីរ៉ា នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់បានមានចំណាប់អារម្មណ៍ដោយលើកឡើងថា អង្គការមនុស្សចាស់កម្ពុជា បានចូលរួមគាំទ្រ និងសហការជាមួយតំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរ ព្រមទាំងមនុស្សចាស់ ដែលស្ថិតនៅក្នុងបណ្តារាជធានី ខេត្តមួយចំនួននៃប្រទេសកម្ពុជា ក្នុងការរៀបចំប្រារព្ធនូវទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចូលរួមចំណែកបង្កើនការយល់ដឹង និងជម្រុញការទទួលបានសេវាថែទាំសុខាភាពសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សវ័យចាស់ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

គួរកត់សំគាល់ផងដែរថា ជារៀងរាល់ឆ្នាំមានមនុស្សយ៉ាងហោចណាស់ប្រមាណ៤១លាននាក់ ដែលបានស្លាប់ដោយសារជំងឺងមិនឆ្លង ក្នុងនោះរួមមានមនុស្សចាស់ប្រមាណ១៥លាន់នាក់ ដែលមានអាយុចន្លោះពី៣០ ទៅ៦៩ឆ្នាំ។ ហើយជាង៨៥ភាគរយ នៃការស្លាប់មុនអាយុ ដែលបណ្តាលមកពីជំងឺមិនឆ្លងនេះ គឺកើតមានភាគច្រើននៅក្នុងចំណើមប្រទេស ដែលចំណូលទាប និងមធ្យម។ ប្រជាជនកម្ពុជាប្រមាណ ៥៩,៩០០នាក់ ដែលស្មើនឹង៦៤ភាគរយ ក្នុងចំណោមអ្នក ដែលស្លាប់ដោយសារជំងឺផ្សេងៗ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារប្រភេទនៃជំងឺមិនឆ្លងនេះ។ ក្នុងនោះ មនុស្សចាស់ គឺជាក្រុមដែលងាយរងគ្រោះ និងប្រឈមមុខខ្ពស់ទៅនឹងជម្ងឺមិនឆ្លង។

លោក ពិន ប្រាកដ បានមានប្រសាសន៍បើកកម្មវិធីដោយបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត បានសហការជាំមួយអាជ្ញាធរពាក់ព័ន្ធ មន្ទីរថ្នាក់ខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការមនុស្សចាស់កម្ពុជា និងដៃគូរនានា ក្នុងការចុះរៀបចំ និងបង្កើតសមាគមមនុស្សឱ្យមាននៅទូទាំងឃុំ ក្នុងខេត្តបាត់ដំបង ព្រមទាំងអនុវត្តនូវកម្មវិធីគោលនយោបាយនានា ដែលជួយលើកកម្ពស់សុខភាព ជីវភាពរស់នៅ និងសុខុមាលភាព របស់មនុស្សចាស់ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តយើង។ លោកអភិបាលរងសង្ឃឹមជឿជាក់ថា យុទ្ធនាការនាថ្ងៃនេះ នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹងអំពីការថែទាំសុខភាព និងជំរុញការផ្លាស់ប្តូរឥរិយាបទ របស់ប្រជាពលរដ្ឋយើង ឱ្យបានរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមនាំយកនូវសារអប់រំសុខភាព ដែលបានផ្សព្វផ្សាយនាយុទ្ធនាការនេះ បន្តទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍យើង ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមផ្លាស់ប្តូរឥរិយាបទ ដើម្បីបង្ការជំងឺមិនឆ្លងទាំងអស់គ្នា៕
អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្នមន្ទីរព័ត៌មានខេត្តបាត់ដំបង