វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
ខេត្តកណ្ដាល៖ យោងតាមផេក ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា ដើម្បី អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ឯកឧត្តមអភិបាលខេត្ត អនុគណៈកម្មការរៀបចំ តាំងពិព័រណ៍ នឹងរៀបចំកម្មវិធី “ ចែកពោតស្ងោរចំនួន ១៦០០ផ្លែ ក្នុងពិធីសង្ក្រាន្តខេត្តកណ្តាល រយៈពេល ៣ថ្ងៃពេញ ដោយចាប់ផ្តើមចែកនៅម៉ោង ៣:០០រសៀល ដល់ ម៉ោង ៦:០០ ល្ងាច។
-សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ៖ ចែកពោតស្ងោរ ចំនួន ៥០០ ផ្លែ
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ៖ ចែកពោតស្ងោរ ចំនួន ៥០០ ផ្លែ និង
-ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ៖ ចែកពោតស្ងោរ ចំនួន ៦០០ ផ្លែ ៕