វិទ្យុជាតិកម្ពុជា លោកស្រីធៀង ស្រីមុំ
ល្បែងប្រជាប្រិយ គឺជាអត្តសញ្ញាណជាតិមួយតែងលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាក់ស្តែងនៅតំបន់ប្រជាប្រិយ នៅក្បែរសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប បានលើកយកល្បែងប្រជាប្រិយខ្មែរ មានជាង២០ប្រភេទ ដូចជា ឡើងសសរខ្លាញ់, ដណ្តើមស្លឹកឈើ, លាក់មាន់, វាយក្អម, វាយកូនក្អម, រាវបង្កង, ខ្លាស៊ីគោ, លោតបាវ, ស៊ីឌួង, បោះអង្គញ់, ខ្សឹប, ចងជើងរួមមិត្ត, ចោលឈូង, ចាប់កូនខ្លែង, លាក់កន្សែង, ស្វាដណ្តើមទី, ទាញព្រ័ត្រ, សុកកូឡាបុងៗ, ស្បែកជើងរួមមិត្ត, មឹកឈូក, មួយកាំពីរកាំ, ទំពាំងឫស្សី, ត្រេសីដក់, បាយខុម, លោតអន្ទាក់, ស្តេចចង់, និងរែកជាដើម។
បងប្អូនដែលអញ្ជើមកលេងកម្សាន្ត ម្នាក់ៗបង្ហាញពីភាពសប្បាយរីករាយផង និងរឹតចំណងមិត្តភាព សាមគ្គីភាពផងក្នុងឱកាសអង្គរសង្រ្កាន្តឆ្នាំ២០២៥៕