ទេសចរណ៍ធម្មជាតិ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិ-អន្ដរជាតិ

Narith | ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

MC៖ តំបន់ទេសចរណ៍ធម្មជាតិ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិ-អន្ដរជាតិ តាមរយៈការរៀបចំផ្តល់សេវាកម្មម្ហូបអាហារ ក៏ដូចជាកន្លែងស្នាក់នៅបែបធម្មជាតិ ជូនភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត។  

លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិ ជាច្រើនមានទេសភាពដ៏ស្រស់ស្អាតដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ 
លោកប្រធាននាយកដ្ឋាន បានបន្ដថា តាមរយៈនេះ ក្រសួងទេសចរណ៍ ក៏ដូចជានាយកដ្ឋានជំនាញ បានបណ្ដុះបណ្ដាលដល់ប្រជាសហគមន៍នូវស្ដង់ដាបច្ចេកទេស ការទទួលបដិសណ្ឋារកិច្ច ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ការពារបរិស្ថាន ការទុកដាក់សំរាម ការពង្រឹងគុណភាពសេវាកម្ម និងអនាម័យជាដើម ដើម្បីឱ្យប្រជាសហគមន៍ទទួលបានចំណូលតាមរយៈការរៀបចំផ្តល់សេវាកម្ម ទេសចរណ៍ធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
 «ក្រសួងទេសចរណ៍ក៏ដូចជានាយកដ្ឋានជំនាញ បានខិតខំធ្វើយ៉ាងណាបណ្តុះបណ្តាល  បងប្អូនប្រជាសហគមន៍មូលដ្ឋានឱ្យទទួលបាននូវវគ្គបដិសណ្ឋារកិច្ច ក៏ដូចជាវគ្គមគ្គទេសក៍ទេសចរណ៍   ថ្នាក់សហគមន៍ដែលធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានបទពិសោធន៍ ក៏ដូចជាចែករំលែកចំណេះដឹងល្អៗ ដើម្បីឱ្យពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលអញ្ជើញ ទៅដល់ ផ្ទះរបស់គាត់ហើយ។ ទាក់ទងនឹងវគ្គបណ្ដុះបណ្ដាល  យើងបានបែងចែកទៅតាមជំនាញ ដែលបងប្អូន ជាសហគមន៍គាត់មានតម្រូវការ។ ជាមួយគ្នានេះ ក៏មានវគ្គបណ្ដុះបណ្ដាលចុងភៅ ហើយនៅក្នុងវគ្គចុងភៅ ក៏មានភ្ជាប់នឹងវិធីសាស្ត្រធ្វើភេសជ្ជៈផងដែរ។ អ៊ីចឹងបើសិនជាបងប្អូនតាមសហគមន៍គាត់មានតម្រូវការទៅលើជំនាញណាមួយ គាត់នឹងស្នើមកមន្ទីរ ទេសចរណ៍ ដែលជាសេនាធិការក្រសួងទេសចរណ៍ ហើយនាយកដ្ឋានជំនាញនឹងចុះទៅធ្វើការ​ផ្ដល់ជូនគាត់»។
លោកស្រី សុរ៉ា ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងដែរថា លោកស្រីនិង ស្វាមី ចូលចិត្តនាំកូនៗទៅលេងតាមតំបន់ទេសចរណ៍ធម្មជាតិណាស់ ដែលធ្វើឱ្យអារម្មណ៍បានបាត់អស់ ទុក្ខកង្វល់ ឱ្យកូនៗបានស្វែងយល់ពីតំបន់ធម្មជាតិ និងជាពិសេសបានជួយដល់បងប្អូននៅក្នុង សហគមន៍រកចំណូលបានទៀតផង។
«ចង់សំណូមពរចង់ឱ្យបង្កើតកន្លែងទេសចរណ៍ ដូចជា ខេត្តកំពង់ធំមានប្រាសាទសំបូរព្រៃគុក ហើយក៏មានរមណីយដ្ឋានតូចៗ ទេសចរណ៍តូចៗ ដូចជា មានទឹកហូរ អុំទូកតាមដងធម្មជាតិ  ដែលមានកន្លែងលេងកម្សាន្ត ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ។ ហើយក៏សូមឱ្យបន្ត នូវទំនៀមទម្លាប់ ទេសចរណ៍ ហើយឱ្យបើកកន្លែងទេសចរណ៍ឱ្យបានច្រើន ដើម្បីឱ្យសហគមន៍ ប្រជាជនគាត់ធ្វើការ រកស៊ីបានផលពីកន្លែងទេសចរណ៍»។ 
សូមបញ្ជាក់ថា តំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកទេសចរ ភាគច្រើនជាកន្លែងមានទេសភាពដ៏ល្អស្អាត  ដូចជានៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី , សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​  , សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ, សហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប,តំបន់បឹងស្នេហ៍ ខេត្តព្រៃវែង, តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ,ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្ត ពោធិ៍សាត់និង តំបន់ជីផាតនៅខេត្តកោះកុងជាដើម៕