ប្រទេសថៃ ស្នើចិនឱ្យជួយសម្រួលដល់ការ នាំចេញទុរេន

Narith | ថ្ងៃទី 16 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ យោងតាមអនុរដ្ឋមន្ត្រីបានឱ្យដឹងថា នាពេលថ្មីៗនេះក្រសួងពាណិជ្ជកម្មថៃបានស្នើសុំឱ្យគយប្រទេសចិនបន្ថែមម៉ោងធ្វើការនៅច្រកត្រួតពិនិត្យម៉ូហាន់ នៅតាមព្រំដែនជាមួយប្រទេសឡាវ ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យទុរេនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកបាននិយាយថា អាជ្ញាធរចិនក៏នឹងបង្កើនចំនួនមន្ទីរពិសោធន៍អធិការកិច្ចពីបីទៅប្រាំផងដែរ ដោយបន្ថែមមន្ត្រីបន្ថែមទៀត ដើម្បីសម្រួលដំណើរការនៅប៉ុស្តិ៍ត្រួតពិនិត្យ។ លោកបានបន្តថា ការពិភាក្សាជាមួយមន្ត្រីគយនៅច្រកជាច្រើនបានបង្ហាញថា ទុរេនថៃគ្មានការបំពុលដោយថ្នាំជ្រលក់ពណ៌ Basic Yellow 2 (BY2) នោះទេ។ កន្លងមកការនាំចូលទុរេនមានត្រឹមតែ ៣០% ប៉ុណ្ណោះដែលត្រូវបានធ្វើតេស្ត ប៉ុន្តែចាប់តាំងពីខែមករា រាល់កុងតឺន័រទាំងអស់ត្រូវពិនិត្យរកសារធាតុពុល BY2 និងដោយមន្ទីរពិសោធន៍ដែលមានការបញ្ជាក់ក្នុងប្រទេសថៃ បូករួមទាំងការត្រួតពិនិត្យពេញលេញនៅពេលមកដល់ព្រំដែនចិន។ គួរបញ្ជាក់ថា កាលពីឆ្នាំមុនការប្រើប្រាស់ក្នុងស្រុកមានចំនួន ២៨០,០០០តោន ជាមួយនឹងការនាំចេញ ៨០០,០០០តោន ដែល ៩៧% បាននាំចេញទៅកាន់ប្រទេសចិន។ នៅឆ្នាំនេះការនាំចេញត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១,៣លានតោន ខណៈដែលការប្រើប្រាស់ក្នុងស្រុកត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤០០,០០០តោន៕