រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនបណ្ឌិត ដែលបានស្រាវជ្រាវសរសេរចងក្រង និក្ខេបបទ មានទាំងទម្រង់ ខ្លឹមសារ បរិមាណវិស័យ និងគុណវិស័យ

Narith | ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី  ៣០ មេសា ២០២៥

MC៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់បេក្ខជនបណ្ឌិត ដែលបានព្យាយាមសិក្សា ស្រាវជ្រាវសរសេរចងក្រង និក្ខេបបទ មានទាំងទម្រង់ ខ្លឹមសារ បរិមាណវិស័យ និងគុណវិស័យ ឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិស័យអប់រំ ជាពិសេសគោលនយោបាយការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ន។ 

ការវាយតម្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ លើប្រធានបទ ”យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រង ធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។ 

ក្នុងពិធីការពារនិក្ខេបបទនេះ បេក្ខជនបណ្ឌិត ហាន ឌីវីន ឯកទេស ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ បានបំពេញគ្រប់លក្ខខណ្ឌការសិក្សា ចប់គ្រប់មុខលើជំនាញឯកទេស និងគ្រប់ក្រេឌីត ព្រមទាំងបានធ្វើសិក្ខាសាលាយ៉ាងតិចចំនួន២ លើក ដោយបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវ ការបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រក្នុងកម្រិតជាតិ និងអន្តរជាតិ និងបានការពារនិក្ខេបបទសាកល្បង ដើម្បីទទួលបានធាតុចូល និងការណែនាំបន្ថែមពីសំណាក់សាស្ត្រាចារ្យណែនាំ និងភាគីពាក់ព័ន្ធទាំងអស់ សំដៅកែលម្អនិក្ខេបបទឱ្យកាន់តែមានសុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងគោលដៅនៃការសិក្សា ស្រាវជ្រាវ។
និក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំដែលទទួលបានការណែនាំ ពីសាស្ត្រា ចារ្យណែនាំគោលបណ្ឌិត ហុង គឹមជាង និងសាស្ត្រាចារ្យណែនាំរងបណ្ឌិត ឈូក ច័ន្ទឆាយា មានគោលបំណងសិក្សាពីយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្សតាមរយៈ៖ (១)សិក្សាពីស្ថានភាពបច្ចុប្បន្ន និងការចង់ប្រែក្លាយនាពេល អនាគត នៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ (២)សិក្សាពីតម្រូវការអាទិភាព នៃការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ (៣)អភិវឌ្ឍយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។   តាមរយៈការសិក្សាស្រាវជ្រាវនេះ បេក្ខជនបណ្ឌិតបានធ្វើសេចក្តីសន្និដ្ឋាន កំណត់យុទ្ធសាស្ត្រសំខាន់ចំនួន ៣ ក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ សំដៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស រួមមាន (យុទ្ធសាស្ត្រទី១)៖ អភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដោយអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងអភិវឌ្ឍវិជ្ជាជីវៈ (យុទ្ធសាស្ត្រ ទី២)៖ លើកកម្ពស់ការអនុវត្តការងាររបស់ ធនធានមនុស្ស ដោយការពង្រឹងប្រសិទ្ធភាពការវាយតម្លៃ ការអនុវត្តការងាររបស់បុគ្គលិកអប់រំ និងពិនិត្យឡើងវិញការពណ៌នាមុខតំណែង (យុទ្ធសាស្ត្រទី៣)៖ ធានាការរក្សាទុកធនធានមនុស្ស ដោយផ្តល់រង្វាន់លើកទឹកចិត្ត និងអភិវឌ្ឍគន្លងអាជីព។
បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់បេក្ខជនបណ្ឌិត ដែលបានព្យាយាមសិក្សាស្រាវជ្រាវសរសេរចងក្រងនូវនិក្ខេបបទ មានទាំងទម្រង់ ខ្លឹមសារ បរិមាណវិស័យ និងគុណវិស័យ ឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិស័យអប់រំ ជាពិសេសគោលនយោបាយការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ន។  តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់បេក្ខជនបណ្ឌិត និងអរគុណចំពោះការសង្វាតសិក្សាស្រាវជ្រាវ សរសេរនិក្ខេបបទ និងការពារបានយ៉ាងល្អលើប្រធានបទដ៏មានសារៈសំខាន់នេះ ព្រមទាំងផ្តល់អនុសាសន៍ដល់គរុនិស្សិតលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ សូមអាន និងស្វែងយល់បន្ថែមដោយផ្ទាល់អំពីខ្លឹមសារនៃនិក្ខេបបទនេះ ដើម្បីយល់ច្បាស់ពីគោលនយោបាយគ្រប់គ្រងធនធានមនុស្សក្នុងដំណើរនៃការអនុវត្តកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕