សហគមន៍កសិកម្ម តាសីសាមគ្គីខេត្តបាត់ដំបង ទទួលបានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជិត២លានដុល្លារ

Narith | ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ៖ លោក ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ឯកឧត្ដម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមញ្ញនិងនេសាទបានឱ្យដឹងថា សហគមន៍កសិកម្ម«តាសីសាមគ្គី» នៅខេត្តបាត់ដំបង ទទួលបានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្នុងតម្លៃជាទឹកប្រាក់ទំហំជិត ១,៨៩លានដុល្លារ។
ឯកឧត្ដម បន្ថែមថាទឹកប្រាក់ទាំងនេះគឺ សម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ចំនួន ២២៥ខ្នង ផ្លូវលំជនបទ ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព និងឧបករណ៍សម្ភារៈជាច្រើនទៀត។                                                             
អ្នកនាំពាក្យក្រសួងកសិកម្មខាងលើនេះ បានចូលរួមត្រេកអរជាមួយសហគមន៍កសិកម្ម«តាសីសាមគ្គី» នៅខេត្តបាត់ដំបង។តាមផេកហ្វេសប៊ុកផ្ទាល់ខ្លួន  ឯកឧត្ដម ឃឹម ហ្វីណង់ បានលើកឡើងថានេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន នៅលើទីតាំងដែលសក្តានុពលសម្រាប់វិស័យកសិកម្ម។                                  
ឯកឧត្ដម ឃឹម ហ្វីណង់បានជឿជាក់ថា កសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ ដោយផ្ទាល់ផង និងដោយប្រយោលផង ៕