អភិបាលខេត្តស្ទឹងត្រែងដកហូតដីព្រៃ ជាង៤០០ហិកតា ពីជនខិលខូចលួចកាប់រានធ្វើជាកម្មសិទ្ធិខុសច្បាប់

Narith | ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា  អ៊ាន គឹមហឿន 

អភិបាលខេត្តស្ទឹងត្រែងបានចេញដីកា ដកហូតដីព្រៃជាង ៤០០ហិកតា មកធ្វើជាសម្បត្តិរដ្ឋវិញ ដើម្បីព្រមានដល់ជនខិលខូចផ្សេងៗ ទៀតកុំឲ្យកាប់រានដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិខុសច្បាប់។

ឯកឧត្តមសរសុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាន៍បញ្ជាក់ថា រដ្ឋបាលខេត្ត បានចេញដីកាលេខ០១៧/២៥កដ សម្រេចដកហូតដីព្រៃ ដែលក្រុមជនខិលខូចលួចកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិក្នុងពេលកន្លងមកយកមកប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យនិងកុំឲ្យបាត់បង់ ដីរបស់រដ្ឋ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្ថែមថាក្នុង ដីព្រៃដែលដកហូត បានលើកនេះ មានចំនួន៤៨៧ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាប់គ្នានឹងចំណុចភូមិសាស្ត្រនៃទឹកដីឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន នៃខេត្តស្ទឹងត្រែង ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តស្ទឹងត្រែង ទុកឱកាសរយៈពេល៣០ថ្ងៃ ដើម្បីជូនដំណឹងទៅដល់ ជនខិលខូចខាងលើ ឲ្យមកធ្វើការតវ៉ា ប្រសិនបើជននោះកើតទុក្ខមិនសុខចិត្តត្រង់ចំណុចណាមួយ ។
       លោកម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ នៅថ្ងៃទី៣០ ខែមេសា នេះដែរថា ដីដែលធ្វើការដកហូតខាងលើនោះ ជាដីព្រៃដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន  ហើយត្រូវបានក្រុមជនសង្ស័យចូលលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ កាលពីពេលកន្លងមក ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដែល ជនសង្ស័យទាំងនោះ ប្រព្រឹត្តល្មើស និងបំពាន ទៅនឹងច្បាប់ ស្ដីពី ដីធ្លី។ 

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការដកហូតដីព្រៃបាន ជាង ២ម៉ឺនហិកតាហើយ ចាប់តាំងពីឆ្នាំ  ២០២៤មកដល់ខែមេសាឆ្នាំ ២០២៥ នេះ ដែលយកបានពីក្រុមជនខិលខូច ដើម្បីយកមកប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ៕