វិទ្យុជាតិកម្ពុជា
ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបាន បញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដា ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្ក ឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។ រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ ស្ថិតនៅ ខេត្តប៉ៃលិន ចំនួន១ ទីតាំង ខេត្តកណ្តាលចំនួន៣ទីតាំង រាជធានីភ្នំពេញចំនួន៥ទីតាំង ខេត្តកំពង់ស្ពឺ ចំនួន៣ទីតាំង ខេត្តបាត់ដំបង ចំនួន ៣ទីតាំង ខេត្តព្រះសីហនុ ចំនួន ៩ទីតាំង ខេត្តកំពត ចំនួន១ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន៣ទីតាំង។ កន្លងមក ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និង វិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ដែលជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន ១៦ទីតាំង នៅមិនទាន់បានអនុវត្ត និងកំពុង អនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស ដែលក្រសួងបរិស្ថានបានដាក់ចេញ ក្នុងនោះមាន៖
១- ក្រុមហ៊ុន Hi Blue ECO Washing Process Co.,Ltd ប្រភេទបោកគក់សម្លៀកបំពាក់ នៅរាជធានី ភ្នំពេញ បានបញ្ចេញសំណល់រាវលើសកម្រិតស្ដង់ដា ដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ មិនបានត្រឹមត្រូវ បញ្ចេញសំណល់រាវខុសពីទីតាំងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងបានបំពុលទឹក ស្ទឹងព្រែកត្នោត។
២- ក្រុមហ៊ុន Yee Woo (Camboida) Garment Ltd ប្រភេទបោកគក់សម្លៀកបំពាក់ នៅរាជធានី ភ្នំពេញ រៀបចំប្រព័ន្ធអាងប្រព្រឹត្តិកម្ម និងដំណើរការអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បញ្ចេញសំណល់រាវលើសកម្រិតស្ដង់ដា និងបានបង្កការបំពុលទឹកសាធារណៈនៅព្រែកប្រា។
៣- ក្រុមហ៊ុន Win Ta Garment & Finishing Co.,Ltd.ប្រភេទបោកគក់សម្លៀកបំពាក់ នៅខេត្ត កណ្តាល បានបញ្ចេញសំណល់រាវមិនបានសម្អាត លើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មដំណើរការ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបង្កការបំពុលទឹកស្ទឹងព្រែកត្នោត។
៤- ក្រុមហ៊ុន Meng Yan Garment Manufactory & Wet Processing LTD. ប្រភេទបោកគក់ សម្លៀកបំពាក់ នៅខេត្តកណ្តាល បានបញ្ចេញសំណល់រាវលើសស្តង់ដា បានដំណើរការអាងប្រព្រឹត្តិកម្ម មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកអូរស្វាយរលំ។
៥- ក្រុមហ៊ុន KRR Processing Food Co., Ltd. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ បានបញ្ចេញ សំណល់រាវលើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុល ទឹកស្ទឹងសែនជ័យ។
៦- ក្រុមហ៊ុន Sun Plus Ing international Co., Ltd. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ មិនមានEIA និងបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងបានបំពុលទឹកអូរតាហោ។
៧- ក្រុមហ៊ុន Noble Test food co Ltd ប្រភេទកែច្នៃស្បែកគោ នៅខេត្តព្រះសីហនុ បានបញ្ចេញ សំណល់រាវលើសកម្រិតកំណត់ស្ដង់ដា ដំណើរការអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកសាធារណៈព្រែកសង្កែ។
៨- ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ប្រភេទកែច្នៃស្បែកគោ នៅខេត្ត ព្រះសីហនុ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដា ដំណើរការអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស បង្កប់ទុយោបញ្ចេញសំណល់រាវដែលមិនបានសម្អាតចូលព្រែក និងបានបំពុល ទឹកសាធារណៈទឹកព្រែកកំពង់ស្មាច់។
៩- ក្រុមហ៊ុន CS Tan CO., LTD ប្រភេទកែច្នៃស្បែកជ្រូក នៅខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ លើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹក ព្រែកកន្លង់។
១០- ក្រុមហ៊ុន Koh Rong sanloem Island Rsorts Co.,Ltd.នៅខេត្តព្រះសីហនុ បានឈូសឆាយដី និងព្រៃក្រៅតំបន់អនុញ្ញាត និងបានបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ។
១១-កសិដ្ឋាន Gold Money កសិដ្ឋានចិញ្ចឹមជ្រូក នៅខេត្តព្រះសីហនុ មិនមានEIA គ្មានអាងប្រព្រឹត្តិកម្ម សម្អាតសំណល់រាវ និងបានបង្កការបំពុលទឹកសាធារណៈ។
១២-រោងចក្រ CAMBODIA SUNSHINE ORCHARD FOOD CO., LTD. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ បញ្ចេញសំណល់រាវបង្កការបំពុលទឹកស្ទឹង និងមានត្រីងាប់។
១៣-ក្រុមហ៊ុនហៅរួយដា(ខេមបូឌា) ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ មិនបានរៀបចំ អាងប្រព្រឹត្តិកម្ម បញ្ចេញសំណល់រាវមិនបានសម្អាត និងលើសកម្រិតកំណត់ស្ដង់ដា បង្កការបំពុលទឹក ស្ទឹងព្រែកកំពង់សីលា។
១៤- ក្រុមហ៊ុន CANGXINLONG FOOD (CAMBODIA) CO.,LTD ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តប៉ៃលិន មិនទាន់មាន EIA មានអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនដំណើរការ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដា និងបានបំពុលទឹកសាធារណៈ អូររអិល និងស្ទឹងកុយ។
១៥-ក្រុមហ៊ុន យូភីន ហ្វា( ខេមបូឌា) ហ្វូដ ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តបាត់ដំបង បានបញ្ចេញ សំណល់រាវលើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មិនមានEIA និងបានបំពុលទឹកសាធារណៈ។
១៦-ក្រុមហ៊ុន បៃ ស៊ីង សេង (ខេមបូឌា) អ៊ិនដាសស្រ្ទី ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តបាត់ដំបង មិនមានEIA និងបានបញ្ចេញសំណល់រាវ លើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវ តាម លក្ខណៈបច្ចេកទេស និងបានបំពុលទឹកសាធារណៈ។
ដោយឡែក រោងចក្រនិងក្រុមហ៊ុន ចំនួន៥ទីតាំងផ្សេងទៀត ក៏ត្រូវបានក្រសួងបរិស្ថាន ទើបបានរកឃើញ បំពុលទឹកសាធារណៈ ហើយក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការតាមច្បាប់ រួមមាន៖
១- កាស៊ីណូខ្ញុំ មានទីតាំងនៅខេត្តកំពត មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
២- កាស៊ីណូ រ៉ុងស៊ឺងទី រីសត នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបាន សម្អាតបង្កការបំពុលបរិស្ថាន។
៣- កាស៊ីណូ Grand Golden.,Ltd នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់ មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
៤- កាស៊ីណូ Pailin Trapaing នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់ មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
៥- ក្រុមហ៊ុន Ji Li Long (Cambodia)Fruit industry Co., Ltd ប្រភេទកែច្នៃផ្លែស្វាយនៅខេត្ត កណ្តាល បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដា អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងបានបំពុលទឹកស្ទឹងព្រែកត្នោត។
សូមបញ្ជាក់ថា ក្រុមហ៊ុន ចំនួន១ទីតាំង គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd. កំពុងស្ថិតនៅក្នុងនីតិវិធីតុលាការខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថាមិនបានអនុវត្តច្បាប់។ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងបរិស្ថាន បានដាក់ចេញការអនុវត្តច្បាប់ ដោយមិន លើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់ ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ត្រូវគោរពច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចូលរួមថែរក្សាប្រភពទឹកស្អាត ដើម្បីផ្តល់ប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសុខភាព សាធារណៈ៕