ក្រុមហ៊ុននាវា MAERSK ស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅស្វែងរកឱកាសសហការរួមគ្នា

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ៥ ២០២៥

ភ្នំពេញ ៖ ក្រុមហ៊ុននាវា MAERSK ស្វែងយល់អំពីសមត្ថភាពនិងប្រតិបត្តិការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅស្វែងរកឱកាសសហការរួមគ្នា នាពេលអនាគត។
  
  ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាវា MAERSK ដឹកនាំដោយលោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពី វិសាលភាពនៃវិស័យកំពង់ផែសមុទ្រនៅទូទាំងប្រទេស, វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ, សមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងអស់នេះមានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកម្ពុជាកាន់តែមានសក្តានុពលខ្ពស់ថែមមួយកម្រិតទៀត។
បន្ទាប់ពីបានស្តាប់បទបង្ហាញដោយ ឯកឧត្តមប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូតំណាងក្រុមហ៊ុន MAERSK Cambodia បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជាទាំងមូល។ តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា គណៈប្រតិភូដែលបានចូលរួម នឹងផ្សព្វផ្សាយបន្តអំពីបទពិសោធល្អៗជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅសំដៅស្វែងរកឱកាសសហប្រតិបត្តិការរួមគ្នានាពេលអនាគត។ ក្នុងនោះដែរមានការធ្វើបទបង្ហាញពីសំណាក់ ឯកឧត្តមប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អំពី៖ សាវតានៃការអភិវឌ្ឍ, រចនាសម្ព័ន្ធគ្រប់គ្រង, សេវាកម្ម, ទិន្នន័យនៃការអភិវឌ្ឍ និងប្រតិបត្តិការ, ផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងផែនការមេសម្រាប់ពេលអនាគត៕