សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់គោលនយោបាយឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេ នារីរតន៍ ២ ៥ ២០២៥

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ។  បើតាមតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាពាក់ព័ន្ធនឹងយុវជន សម្តេចតេជោគូសបញ្ជាក់ថា គឺជាបញ្ហាធំដោយហេតុថាដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ។ 

 “សម្តេចតេជោបញ្ជាក់ទៅកាន់ស្ថាបនិកអង្គការទៀតថា មិនមែនត្រឹមតែគិតអំពីយុវជនទេ កម្ពុជាក៏បានគិតគូរដល់កុមារនិងស្រ្តីផងដែរ ជាពិសេសគោលនយោ បាយរបស់រាជរដ្ឋាភិបាលការជួយដល់ស្ត្រីមានផ្ទៃ ពោះ ការពិនិត្យសុខភាព ៤ដងដោយបានថវិកាបន្ថែមនិងជួយដល់ពេលកូនកើតមកដល់២ឆ្នាំថែមទៀត”។
សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា ក្នុងពេលដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោតទៅលើការរៀបចំមត្តេយ្យសាលា ដែលមានលក្ខណៈសមរម្យ និងការថែទាំដល់ក្មេងៗ ដូចជានៅតាមបណ្តារោងចក្រ ដើម្បីអនុញ្ញាតឱ្យឪពុកម្តាយមានពេលបំពេញការងារ។ 
សម្តេចតេជោ ក៏បានបន្ថែមថា ជាមួយនឹងកំណើនប្រជាជនកម្ពុជា ទោះបីជាអត្រាកំណើនមានការថមថយចុះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែកទៅលើទីវត្តអារាម ហើយអគារសិក្សាក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា សម្តេចបានគូសរំលេចថា ពីមុន កូនសិស្សដើររកសាលា តែបច្ចុប្បន្នសាលាដើររកកូនសិស្ស។ 
បន្ថែមពីលើនេះ សម្តេចបានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធានរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ក៏បានលើកឡើងអំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលភាគច្រើនជាយុវជន ហើយដែលពីកាលពីទសវត្សរ៍ ១៩៨០ និង ១៩៩០ យុវជនពុំសូវមានឱកាសនោះទេ។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីបទពិសោធផ្ទាល់ខ្លួនរបស់សម្តេចក្នុងការដឹកនាំប្រទេសតាំងពីពេលសម្តេចជាយុវជនមកម្ល៉េះ៕

សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់គោលនយោបាយឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ
សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់គោលនយោបាយឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ
សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់គោលនយោបាយឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ
សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់គោលនយោបាយឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ
សម្តេចតេជោ ៖ រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់គោលនយោបាយឧបត្ថម្ភក្មេងដល់អាយុ២ឆ្នាំ