សម្តេចធិបតី អរគុណអ្នកសារព័ត៌មាន ក្នុងការក្តាប់បានជាប់និងផ្តល់ព័ត៌មាន សម្រាប់ដោះស្រាយផលប៉ះពាល់ នៃគោលនយោបាយរាជរដ្ឋាភិបាលនាពេលកន្លងមក

Narith | ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៣ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលបានចូលរួម ក្នុងការក្តាប់ និងផ្តល់ព័ត៌មានត្រឡប់មកវិញ នូវផលប៉ះពាល់ជុំវិញគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ។
ថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានកត់សម្គាល់ឃើញថា
ការដាក់ចេញនូវផែនការគោលនយោបាយ របស់រាជរដ្ឋាភិបាល ទាមទារត្រូវការក្តាប់ជាប់នូវបញ្ហា និងការដាក់ចេញនូវដំណោះស្រាយ គឺអាស្រ័យទៅលើការកំណត់មុខព្រួញ នៃបញ្ហាច្បាស់ ។
ក្នុងឱកាសនោះ សម្តេចធិបតី ថ្លែងថា ការដាក់ចេញនូវគោលនយោបាយ ត្រូវការទទួលព័ត៌មានត្រឡប់មកវិញជាបន្តបន្ទាប់ ហើយទាន់ពេលនូវអ្វីដែលជាផលប៉ះពាល់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីក្តាប់បានថា ត្រឹមត្រូវឬនៅ ឬមួយនៅមានចំណុចខ្វះខាតត្រង់ណា ដើម្បីអាចបំពេញបន្ថែម ដែលទាំងអស់នេះ គឺអ្នកសារព័ត៌មាន បានជួយដល់រាជរដ្ឋាភិបាល នាពេលកន្លងមក ក្នុងការផ្តល់ព័ត៌មានទាំងនេះមកឱ្យរាជរដ្ឋាភិបាលវិញ ។ 
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ខ្ញុំសូមអរគុណណាស់ ចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានដើរតួនាតីយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការដាក់ចេញដំណោះស្រាយទៅលើបញ្ហា និងក្តាប់ជាប់នូវបញ្ហា ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង ខ្ញុំសូមអរគុណក្នុងថ្ងៃនេះ"៕