ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបានបន្តផ្តោតលើ៧ចំណុចនៅ ក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីជំរុញសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ

Narith | ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៣ ឧសភា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មានបានបន្តផ្តោតលើ៧ចំណុចនៅក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីជំរុញសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ។ 
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងបែបនេះនៅក្នុងពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC )។
    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាមានប្រសាសន៍ថា ក្នុងគោលបំណងបន្តរួមចំណែកការពារសន្តិភាព ស្ថេរភាព និងសន្តិសុខ រួមជាមួយការលើកស្ទួយសិទិ្ធសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងការបើកទូលាយក្នុងការផ្តល់ ព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រសួងព័ត៌មានបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយបានដាក់ចេញនូវផែនការ និងសកម្មភាពស្តីពីការពង្រឹងការគ្រប់គ្រង តាមបទដ្ឋានច្បាប់និងបច្ចេកទេស ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ 
ឯកឧត្ដមបញ្ជាក់ថា
ក្នុងដំណាក់កាលចុងក្រោយនេះ ក្រសួងព័ត៌មានបានតាមដានយ៉ាងហ្មត់ចត់លើការវិវឌ្ឍន៍ និងឥទ្ធិពលនៃការធ្វើបរិវត្តកម្មបញ្ញាសិប្បនិមិត្ត ក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាវាយតម្លៃលើផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃបញ្ញាសប្បនិមិត្តមកលើសារព័ត៌មាន។ 
      ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បន្ដថា វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការវិវត្តគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលបាននាំមកនូវប្រព័ន្ធផ្សព្វផ្សាយជំនាន់ថ្មី ដូចជាបញ្ញាសិប្បនិមិត្ត និងការចាប់ផ្តើមនៃប្រព័ន្ធផ្សព្វផ្សាយជំនាន់ទី ៥ (5G) ជាដើម។ ក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីជំរុញសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ អាទិភាពការងារដែលក្រសួងព័ត៌មានបានបន្តផ្តោតលើ៧ចំណុចរួមមាន៖ ទី១. ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ដោយស្របតាមការប្តេជ្ញា ចិត្តរួមរបស់អាស៊ាន។ ការជំរុញប្រព័ន្ធផ្សាយតាមឌីជីថល នឹងលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ។ ទី២.ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលឿន រហ័សទាន់សភាពការណ៍។ទី៣. ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពនៃការផ្សព្វផ្សាយ ដោយផ្តោតលើការគាំទ្រផ្នែកច្បាប់ និងការកសាងនិងអភិវឌ្ឍសមត្ថភាព។ ទី៤. ការរៀបចំបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងសមិទ្ធផល។ ទី៥. ការកសាងនិងអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនិងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាននិងសោទស្សន៍ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុង    វិស័យសារព័ត៌មាន។ ទី៦. ការផលិតមាតិកា និងខ្លឹមសារ ដើម្បីកសាងទំនុកចិត្ត  និងទាក់ទាញការគាំទ្រពីសាធារណជន។ និងទី៧. ការធានាបាននូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយបង្ការ ទប់ស្កាត់ និងលុបបំបាត់ដំណឹងក្លែងក្លាយ ព័ត៌មានបំភាន់ និងព័ត៌មានបំភ្លៃ ព័ត៌មានមិនពិត ដោយផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និង លឿនរហ័សជូនដល់ពលរដ្ឋតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ។   
    សូមជម្រាបថា ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកសារព័ត៌មាន ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជាផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៦លើករួចមកហើយ ប៉ុន្តែ ត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដោយ ឡែកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាលើកទី៧៕