សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយ និងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ

Narith | ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៣ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាលើកស្ទួយនិងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ។
ក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគឺជាមែកធាង នៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានតួនាទីក្នុងការផ្សព្វផ្សាយ នូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជូនដល់សាធារណជន ហើយនាំយកបញ្ហានានាសង្គមដាក់ជូនមករាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយនិងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន" ។ 
បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា កន្លងទៅ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណងជំរុញកែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្តោតលើការកសាងនិងការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសណ្តាប់ធ្នាប់សារព័ត៌មាន និងការបង្កើនគុណភាព៕