សម្តេចធិបតីបញ្ជាមន្រ្ដីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិច្ចរបស់យុវជនឱ្យបាន

Chuon Bona | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

សម្តេចធិបតីបញ្ជាមន្រ្ដីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិច្ចរបស់យុវជនឱ្យបាន

 

វិទ្យុជាតិកម្ពុជា៖

 

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការជាតិប្រ យុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០

ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយអត្រាមរណភាព មុនអាយុព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់អ្នកជំងឺនិងក្រុមគ្រួសារ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងបានចាត់ទុកវិស័យសុខាភិបាលនិងសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ យុទ្ធសាស្ត្រ និងគោលនយោបាយជាច្រើនត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយស្ថានភាពសុខភាពប្រជាជននិងវិស័យ សុខាភិបាល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល» ជាកម្មវិធីទី១ នៃកម្មវិធី គោលនយោបាយអាទិភាព ចំនួន ៦ របស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងវិស័យថែទាំសុខភាពនៅប្រទេសកម្ពុជា ជំងឺមហារីកគឺជាជំងឺមួយ ក្នុងចំណោមជំងឺ មិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាព ដោយក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែង ដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការនិងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាងនេះក្តី ជំងឺមហារីក នៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយ ផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផល អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ អាស្រ័យហេតុនេះ បន្ទុកដ៏ធំនៃ ជំងឺមហារីក ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ព្រមទាំងមានការសហការស្វែងរក ដំណោះស្រាយគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំ «ផែនការជាតិប្រ យុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹងរស់ដោយសារជំងឺនេះ ព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់អ្នកជំងឺនិងក្រុមគ្រួសារ។ ភាពជោគជ័យ នៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះនឹងមិនត្រឹមតែអាចកាត់បន្ថយជំងឺមហារីកប្រកបដោយ ប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេស កម្ពុជាឆ្ពោះទៅរកការគ្រប ដណ្តប់សុខភាពជាសកល។

ផែនការជាតិនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាន និង ការប្តេជ្ញាចិត្តយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការអនុវត្តទទួលបានជោគជ័យ៕

សម្តេចធិបតីបញ្ជាមន្រ្ដីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិច្ចរបស់យុវជនឱ្យបាន
សម្តេចធិបតីបញ្ជាមន្រ្ដីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិច្ចរបស់យុវជនឱ្យបាន