វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៥ ០៥ ២៥
ភ្នំពេញ៖ អ្នកជំនាញ បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគ និង ប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជា ដើម្បីការការពារសុខុមាលភាព និងធានាដល់សុខភាពរបស់ ប្រជាពលរដ្ឋកម្ពុជា។
ការប្រកាសគាំទ្រនេះធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុ ព្រមទាំងបង្កើនអត្រា រស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់អ្នកជំងឺនិងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥ នេះ ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រ ប្រសាសន៍ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលប្រកាសមិនឱ្យមានការវិនិយោគ និងទប់ស្កាត់នៅតាម សាលារៀននិងសាធារណៈ ដើម្បីបង្ហាញការយកចិត្ដរបស់ប្រមុខដឹកនាំនៃកម្ពុជា ក្នុងការទប់ស្កាត់ការប្រើ ប្រាស់បារីអេឡិចត្រូនិករបស់កុមារ និងយុវជនកម្ពុជា ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានបង្កផលប៉ះពាល់ដល់សុខភាព ដូចជា ខួរក្បាល សួត ថ្លើម តម្រងនោម និងសរីរាង្គកាយរបស់មនុស្សទាំងមូលតែម្ដង។
លោកវេជ្ជបណ្ឌិតក៏បានស្នើឱ្យមានបង្កើនវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកនាំចូលនិងអ្នកផ្សព្វផ្សាយ តាមអនឡាញ ដើម្បីកាត់បន្ថយការប្រើប្រាស់បារីអេឡេចត្រូនិកកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
«ទី១កុំឱ្យមានការនាំចូល ការផ្សព្វផ្សាយ និងលក់តាមអនឡាញផលិតផលបារីអេឡេចត្រូនិក ខណៈដែលយុវជនជាច្រើនបានបញ្ជាទិញបារីអេឡេចត្រូនិកនេះតាមអនឡាញ ហើយបើយើង បិទ សកម្មភាពទាំងអស់នេះបាន និងអាចកាត់បន្ថយប្រភពធំក្នុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិនៅកម្ពុជា ជា ដាច់ខាត ខណៈដែលផលិតផលនេះបង្កឱ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ញរ ជាពិសេស កើតជំងឺមហារីក។
សម្ដេចមហាបវរធិបតីបានណែនាំឱ្យលោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម មិនត្រូវឱ្យមាន ក្រុមហ៊ុនវិនិយោគណាមួយវិនិយោគលើផលិតផលបារីអេឡិចត្រូនិក ទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំ ចេញនោះទេ ប៉ុន្ដែស្វាគមន៍រាល់ការវិនិយោគផ្សេងៗ។
សម្ដេចធិបតីបានបញ្ជាក់ថា ផលិតផលបារីអេឡិចត្រូនិកនេះ គឺវាបានបង្កផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ ជាពិសយុវជនយ៉ាងធ្ងន់ធ្ងរ ដូចជាបង្កឲ្យកើតជាជំងឺមហារីក ។
ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាមន្រ្ដីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបការជក់បារី អេឡិចត្រូនិករបស់យុវជនទាំងនៅតាមសាលារៀន និងសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីធានា សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យក្មេងៗសិស្សសាលាមិនចាំបាច់ ហ៊ឺហារឿងជក់ បារីអេឡិចត្រូនិក ឬវេប (Vape)នោះទេ ព្រោះមិនសង្ហានោះឡើយ ប៉ុន្ដែគឺហ៊ឺហារឿងប្រឡងយកលេខមួយ ដូចក្មួយនៅព្រៃវែង គួរល្បីខាងហ្នឹងវិញ»៕