ក្រសួងចំនួនបីជំរុញឲ្យអ្នកផលិតត្រូវចុះបញ្ជីកម្មសិទ្ធិបញ្ញាដើម្បីការពារផលិតផលរបស់ខ្លួន

Narith | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥

MC.នៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ៖ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងសៀមរាប រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់អ្នកផលិតទាំងអស់ត្រូវប្រញាប់យកផលិតផលរបស់ខ្លួនមកចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ដើម្បីចៀសវាងការលួចបន្លំ ឬចម្លងយកស្នាដៃនាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានប្រសាសន៍ថា ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ជាការគាំទ្រយ៉ាងសំខាន់សម្រាប់គំនិតច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការចែករំលែកនានា។ ឯកឧត្តមបន្តថា ជាក់ស្តែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ឲ្យតម្លៃលើកម្មសិទ្ធិបញ្ញា ដែលជាស្នាដៃច្នៃប្រឌិតរបស់មនុស្សជាតិ។
ចំណែករដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ក៏បានមានប្រសាសន៍ដែរថា ការចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យកសិកម្ម ដូចជាការចុះបញ្ជីលើផលិតផលសម្គាល់ភូមិសាស្ត្រ សុទ្ធតែបានផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងដល់អ្នកផលិត ព្រោះវាបានការពារការក្លែងបន្លំផលិតផល ចំណែកអ្នកទិញគេបានស្គាល់ពីប្រភពផលិតផលច្បាស់លាស់ ការផលិតមានគុណភាព និងលក់បានតម្លៃខ្ពស់។  
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ ការជ្រើសរើសយកមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នេះ ជាការបញ្ជាក់ អំពីការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងការពារនូវស្នាដៃដ៏ប៉ិនប្រសព្វ ក្នុងការកែច្នៃរបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ និងម្ចាស់ស្នាដៃ ដទៃទៀត។ ដូច្នេះកម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារ ថែរក្សា អភិវឌ្ឍន៍ លើកស្ទួយនិងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ប្រពៃណីគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈជាកេរតំណែលដូនតាបុព្វបុរសខ្មែររបស់យើង និងស្នាដៃថ្មីៗនៅក្នុងសម័យទំនើបរបស់យើងផងដែរ។
លោកជំទាវ រដ្ឋមន្ត្រីពាណិជ្ជកម្មបន្តថា នៅក្នុងបរិការនេះដែរ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ ឬសិទ្ធិប្រហាក់ប្រហែល ពិតជាមានភាពចាំបាច់ណាស់ក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់ស្នាដៃ ឲ្យពួកគាត់ខិតខំបង្កើតស្នាដៃថ្មីៗ។ លោកជំទាវ បន្តថា ដោយគិតគូរលើឯកសារសំខាន់ទាំងអស់នេះ កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានេះ ជាពិសេសតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ ចេញនូវផែនការសកម្មភាពផ្សេងៗជាច្រើន រួមជាមួយការទេប់ស្កាត់ ការបង្ក្រាបការក្លែងបន្លំនានាផងដែរ៕