កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាស២០២៥ ពីថ្ងៃទី១៤ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៦ ៥ ២០២៥

ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិនឈ្មោះថា «នាគមាស ២០២៥» រយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១៤-ថ្ងៃទី២៨ខែឧសភា ដែលមានវត្តមានកងទ័ពទាំងពីរប្រទេសជាង២ពាន់នាក់ ខណៈជារៀងរាល់ឆ្នាំកម្ពុជា-ចិនតែងតែធ្វើសមយុទ្ធជាមួយគ្នា ។ ប្រធានបទឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។

សមយុទ្ធ «នាគមាស ២០២៥» រវាងកងទ័ពកម្ពុជានិងចិន សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ៖ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស ក្នុងតំបន់ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៦ ខែឧសភា។
 សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ក្នុងគោលបំណង អភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ 
ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១.៣៣១នាក់ និងភាគីចិនចំនួន ៨៨៥នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត។
សូមបញ្ជាក់ថា «នាគមាសឆ្នាំ ២០២៤»រវាងកងទ័ពកម្ពុជា-ចិនលើកទី៦កាលពីឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» បានធ្វើឡើងពីថ្ងៃទី១៦-៣០ ខែឧសភា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅខេត្តព្រះសីហនុ ។ ពេលនោះ សមយុទ្ធជើងគោកមានរថពាសដែក យន្តយុទ្ធគ្រប់ប្រភេទចំនួន ៦៩ គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារជាច្រើនឈុត។ ចំណែកសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុបចំនួន ១៤ គ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង៕