យុវជនកាយឫទ្ធិនារីកម្ពុជាស្រុកបាណន់ និងកំរៀងទទួលបានចំណេះដឹងថ្មីពីការប្រើប្រាស់អ៊ីនធឺណេត និង បណ្តាញសង្គមប្រកបដោយសុវត្ថិភាព

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ តេះ លីហ្សា មន្ទីរព័ត៌មានខេត្តបាត់ដំបង

បាត់ដំបង៖ សមាគមកាយប្ញទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបានរៀបចំវគ្គផ្សព្វផ្សាយស្តីពី”ការប្រើប្រាស់  អ៊ីនធឺណិត និងបណ្តាញសង្គមប្រកបដោយសុវត្ថិភាព” ដល់សមាជិកសមាគមកាយឫទ្ធិនារីនៅបាណន់ និងស្រុកកំរៀង ខេត្តបាត់ដំបង នាចុងសប្តាហ៍កន្លងទៅនេះ។ 
អ្នកស្រី ធាម ចាន់ធូ សមាជិកគាំទ្រនៃសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ស្រុកបាណន់ បានលើកទឹកចិត្តដល់ប្អូនៗឲ្យយកចិត្តទុកដាក់ក្នុងវគ្គផ្សព្វផ្សាយនេះ ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល ។អ្នកស្រីបន្ថែមថាបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងសង្គម តេឡេក្រាម Social media ជាដើម ដែលពិបាកក្នុងការគ្រប់គ្រងជាពិសេសស្ត្រី និងក្មេងស្រី ដែលជាវ័យពេញចង់ដឹង ចង់ឮ ចង់សាក ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការប្រើប្រាស់បណ្តាញសង្គមវាមានទាំងគុណសម្បត្តិ និង គុណវិបត្តិផងដែរ។

អ្នកស្រី ម៉ន ឆវ័ន្ត មន្ត្រីការិយាល័យវិទ្យុជាតិកម្ពុជានៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលជាគ្រូបង្គោល  បានធ្វើបទបង្ហាញបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតបានកើនឡើងដល់ 11.37លាន់នាក់ឬ67.5%នៃចំនួនប្រជាជនសរុបគិតត្រឹមខែមករា ឆ្នាំ2023 ដែលមានកំណើនជាង 6.7%ធៀប និងឆ្នាំ2022។ ត្រឹមខែមករា ឆ្នាំ2023 មានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម(social media)សរុបចំនួន10.95លាន់នាក់ឬ65% នៃចំនួនប្រជាជនសរុប ក្នុងនោះស្រីចំនួន 45%និងបុរស ចំនួន55%។បន្ថែមពីនេះ 88%នៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានអាយុ18ឆ្នាំឡើងទៅ។
   បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់« Cambodia Education »បង្ហាញពីស្ថិតិនៃផលប៉ះពាល់ កើតឡើងដោយអំពើរុកកួនឆាឆៅ(bully) មានដូចជា កុមារនិងយុវជនកម្ពុជាប្រមាណ 16ម៉ឺននាក់ បាន  បោះបង់ការសិក្សា  ក្នុងនោះមានយុវជនថ្នាក់វិទ្យាល័យប្រមាណ14%បានព្យាយាមធ្វើអត្តឃាត ការចាក ចេញពីផ្ទះ ចូលរួមសង្គមងងឹត ពេស្យាចារ និងអំពើល្មើសច្បាប់ផ្សេងៗ។
    ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើរុកកួនឆាឆៅដូចបានរៀបរាប់ខាងលើ ក្រៅពីស្ថាប័នមានសមត្ថកិច្ច  របស់រាជរដ្ឋាភិបាល អាណាព្យាបាល គណៈគ្រប់គ្រងសាលានិងគ្រូបង្រៀន គឺជាបុគ្គលសំខាន់ ដែល  ទាមទារឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងអំពើរុកកួនឆាឆៅមកលើកុមារ និងយុវជនដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ៕