រដ្ឋបាលខេត្តកែបបើក"កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)

009 | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ហាន ឆន មន្ទីរព័ត៌មានខេត្តកែប

កែប៖ ព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំតូចសាលាខេត្ត លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)របស់រដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយិកាទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងអ្នកពាក់ព័ន្ធសរុប៤៦រូប ។
លោកស្រី អ៊ុល ភីរុណ មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំនោះថា៖ កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណង ដើម្បីឱ្យសមាជិក សមាជិកាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត និងអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់អំពីដំណើរការ និងសារសំខាន់នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។ តាមរយៈកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានឆ្លុះបញ្ចាំងពីគម្រោង ឬសេវាជាអាទិភាព និងតម្លៃតាមបណ្តាឆ្នាំនីមួយៗក្នុងរយៈពេលបីឆ្នាំ ស្របនឹងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រី បន្តទៀតថា៖ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលបានកំណត់។  កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការបម្លែងខ្លឹមសារនៃផែនការអភិវឌ្ឍន៍ខេត្ត ទៅជាសកម្មភាព ឬសេវាជាក់ស្តែង ដោយភ្ជាប់នូវចំណាយមូលនិធិ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ និងបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
គួររំលឹកដែរថា ដំណើរនៃការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលខេត្តបានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់ជំហានទី១ ដោយទទួលបានបញ្ជីគម្រោងតម្រូវការអាទិភាពរបស់មូលដ្ឋានទូទាំងខេត្ត សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ គ្រោងប្រើប្រាស់តែមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងថវិកាខេត្ត ត្រូវបានរៀបចំសម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រយៈពេល៣ឆ្នាំខាងមុខ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាខេត្ត។  ពេលនេះក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បាននឹងកំពុងបន្តរៀបចំដំណើរការជំហានទី២បន្តទៀត ក្នុងគោលបំណងដើម្បីរៀបចំឱ្យបាននៅសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលខេត្ត ឱ្យមានភាពជាក់លាក់ មានការចូលរួមពីអ្នកពាក់ព័ន្ធ អាចអនុវត្តបាន និងមានសង្គតិភាពជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត៕