គ្រួសាររលំផ្ទះ៤ខ្នងដោយសារខ្យល់កន្រ្តាក់នៅស្រុករំដួលបានទទួល អំណោយពីសាខាកាកបាទក្រហមខេត្តស្វាយរៀង

009 | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈ មន្ទីរព័ត៌មានខេត្តកែប

ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៥ ដោយស្រុករំដួល នៅឃុំបុសមន ៣ ខ្នង និងឃុំជ្រុងពពេល ១ ខ្នង  សរុបចំនួន ៤ ខ្នង (ធ្ងន់ ២ ខ្នង មធ្យម ២ ខ្នង ) ។
ក្នុង ងឱកាសនោះ លោកជំទាវ ដួង វណ្ណា  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ 
លោកជំទាវ ដួង វណ្ណា បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ថា នារដូវវស្សាឆ្នាំនេះ ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ  សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ត្រូវរកកន្លែងដែលមានសុវត្ថិភាព ។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ ហើយបើមានអាការៈមិនស្រួលសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។ អំណោយដែលបានចែកជូន ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាមមី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់ ១ ឃីត ១កញ្ចប់មាន មុង ១ ភួយ ១  ក្រមា ១ សារុង ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២០ ម៉ឺន រៀល ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំយកថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ២០ ម៉ឺនរៀល ឧបត្ថម្ភម្ចាស់ដើមការដែលត្រូវដំបូលផ្ទះសង្កត់លើរោងការ និងបានឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល ដល់អាជ្ញាធរឃុំដើម្បីជួយរៀបចំផ្ទះដែលរងគ្រោះធ្ងន់ដើម្បីឱ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្ន ៕