យោធាឥណ្ឌាបាននិយាយថា ប៉ាគីស្ថានបើកការបាញ់ប្រហារនៅតាមបន្ទាត់ត្រួតត្រាក្នុងតំបន់កាស្មៀរ

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៨ ឧសភា ២៥

អន្តរជាតិ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ កងទ័ពជើងគោករបស់ប្រទេសឥណ្ឌាបាននិយាយថា ប្រទេសប៉ាគីស្ថានបានបើកការបាញ់ប្រហារដោយមិនញញើតនៅតាមខ្សែបន្ទាត់នៃការគ្រប់គ្រងនៅក្នុងទឹកដីសហភាពរបស់ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ បើតាមទីភ្នាក់ងារ ANI បានដកស្រង់សំដីយោធាឥណ្ឌាថា "ពេញមួយយប់ ប៉ុស្តិ៍កងទ័ពប៉ាគីស្ថានបានបើកការបាញ់ប្រហារដោយអាវុធ និងកាំភ្លើងធំនៅតាមបន្ទាត់នៃការគ្រប់គ្រងទាំងមូលដែលនៅជិតតំបន់គូបវ៉ារ៉ា, បារ៉ាមូលឡា, អ៊ូរី និង អាខន័រ ដែលស្ថិតនៅទីក្រុងចាមមូ និង កាស្មៀ"។ ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានបានតានតឹងបន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ ខែមេសា នៅទីក្រុងទេសចរណ៍ដ៏ពេញនិយមប៉ាហាលហ្គាម ទឹកដីសហភាពឥណ្ឌា ដែលបានសម្លាប់ជនជាតិឥណ្ឌា ២៥នាក់ និងនេប៉ាល់ម្នាក់។ ទីក្រុង New Delhi និងទីក្រុង Islamabad បានដាក់ការរឹតបន្តឹងគ្នាទៅវិញទៅមកលើបុគ្គលិកការទូត ផ្អាកកិច្ចព្រមព្រៀងទ្វេភាគី និងបិទដែនអាកាសរបស់ពួកគេសម្រាប់ការហោះហើររបស់គ្នាទៅវិញទៅមក។ ស្ថានការណ៍កាន់តែតានតឹងឡើងនៅព្រឹកព្រលឹមថ្ងៃទី ៧ ខែឧសភា នៅពេលដែលកងកម្លាំងប្រដាប់អាវុធឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការ ដោយផ្តោតលើទីតាំងចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរក្រោមការគ្រប់គ្រងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលទីក្រុងញូវដែលីអះអាងថាជាជម្រកភេរវករ។ យោងតាមកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថានមនុស្សចំនួន ២៦នាក់បានស្លាប់ និង ៤៦នាក់បានរងរបួស។ ជាការឆ្លើយតប ប៉ាគីស្ថានបានបិទដែនអាកាសរបស់ខ្លួនរយៈពេល ៤៨ ម៉ោង និងបានសងសឹកទៅវិញ៕