ផលិតផលថៃមានឱកាសពង្រីកចំណែកក្នុងទីផ្សារសហរដ្ឋអាម៉េរិក

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ យោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មដៃ (TPSO) បានឱ្យដឹងថា ផលិតផលថៃមួយចំនួន រួមទាំងអាហារសត្វចិញ្ចឹម និងអង្ករ ត្រៀមដើម្បីទទួលបានចំណែកទីផ្សារនៅអាម៉េរិក ក្នុងពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងសហរដ្ឋអាម៉េរិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ អគ្គនាយក TPSO បាននិយាយថា ការិយាល័យកំពុងតាមដានផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនលើទំនិញកសិកម្មថៃ ដោយបានចាត់ថ្នាក់ផលិតផលទាំងនេះជាបីក្រុមគឺ ផលិតផលដែលមានសក្តានុពលខ្ពស់ ផលិតផលសក្តានុពល និងទំនិញដែលទាមទារការត្រួតពិនិត្យ។ លោកបានបន្តថា ផលិតផលដែលមានសក្ដានុពលខ្ពស់ គឺជាផលិតផលដែលប្រទេសថៃទទួលបានចំណែកដ៏ច្រើននៅក្នុងទីផ្សារសហរដ្ឋអាម៉េរិករួចហើយ ហើយទំនងជានឹងកើនឡើងជំនួសផលិតផលចិន។ អាហារទាំងនេះរួមមាន ចំណីសត្វ អង្ករ និងត្រីឆ្លាមជាដើម។ ផលិតផលដែលមានសក្តានុពលសំដៅទៅលើទំនិញដែលប្រទេសចិនគ្រប់គ្រងទីផ្សារ ប៉ុន្តែប្រទេសថៃមានចំណែកទីផ្សារមួយចំនួន និងមានឱកាសបង្កើនវត្តមានរបស់ខ្លួនតាមរយៈយុទ្ធសាស្រ្តផលិតកម្ម និងទីផ្សារដែលប្រសើរឡើង។ ទន្ទឹមនឹងនេះ ផលិតផលដែលទាមទារការត្រួតពិនិត្យរួមមានទំនិញកសិកម្មដែលផលិតដោយទាំងប្រទេសចិន និងថៃ ដែលថៃអាចនឹងត្រូវការនាំចូលដោយសារតែបញ្ហាប្រឈមនៃការផ្គត់ផ្គង់ក្នុងស្រុក៕