សម្តេចធិបតី៖ សង្គមកម្ពុជានៅមានចំណុចវិជ្ជមាន បើទោះបីជាបច្ចេកវិទ្យាទំនើបក៏ដោយ

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៩ ០៥ ២៥
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សង្គមកម្ពុជានៅមានចំណុចវិជ្ជមាន ហើយរាជរដ្ឋាភិបាលធានាទប់ស្កាត់ និងកាត់បន្ដយភាពអវិជ្ជមានដែលមានភាពអនាធិបតេយ្យ បើទោះបីជាបច្ចេកវិទ្យាទំនើបក៏ដោយ។ 

ការមានប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ។
សម្តេចធិបតីមានប្រសាសន៍ថា សង្គមកម្ពុជា មិនមានការរលត់រលាយនៃសីលធម៌ វប្បធម៌ខ្មែរនោះទេ ដោយសារកម្ពុជានៅមានភាពវិជ្ជមានដែលមានប្រជាជនជាច្រើនដែលបានប្រើបណ្ដាញសង្គមចែករំលែកបទពិសោធន៍  និងអប់រំល្អៗ រួមទាំងព្រះសង្ឃផងដែរ ដើម្បីទប់ស្កាត់ និងលុបបំបាត់ភាពអវិជ្ជមាន ជាពិសេស រដ្ឋត្រូវអនុវត្ដច្បាប់ចំពោះបុគ្គលណា ដែលធ្វើសកម្មភាពអសីលធម៌ដើរហួសព្រំដែន ។
ជាមួយគ្នានេះ សម្តេចធិបតីអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកុំព្រួយបារម្ភចំពោះការរលត់រលាយនៃសីលធម៌ វប្បធម៌ខ្មែរនោះទេ និងសូមចូលរួមអប់រំផ្លូវចិត្តដល់ពលរដ្ឋដែលដើរខុសផ្លូវ ដើម្បីលើកកម្ពស់ភាពវិជ្ជមាននៅក្នុងសង្គមឱ្យកាន់់តែល្អនៅក្នុងសង្គមកម្ពុជា។
សម្ដេចធិបតី បានបន្ថែមថា ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ។