វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយលោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិស័យអាទិភាពរបស់កម្ពុជា ដើម្បីបញ្ចូលទៅក្នុងកម្មវិធីនៃភាពជាដៃគូមេគង្គ-អូស្រា្តលី នៅក្នុងដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២៤-២០២៩ (MAP Phrase 2 2024-2029 ) ក៏ដូចជាការត្រៀមរៀបចំកិច្ចប្រជុំ ឧត្តមមន្រ្តី នៃភាពជាដៃគូមេគង្គ-អូស្រ្តាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ការគាំទ្រដល់កម្ពុជាជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស សន្តិសុខធនធានទឹក កសិកម្ម បរិស្ថាន និងបញ្ហាឆ្លងដែន ដែលមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងអនុតំបន់មេគង្គ៕