សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេដោយជោគជ័យ

009 | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់។ ឯកឧត្តម ចែម វិឌ្យ៉ា និងឯកឧត្តមជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានប្រាប់អ្នកសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ ដោយបានបញ្ជាក់ថា ថ្នាក់ដឹកនាំ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេបានទទួលស្វាគមន៍សម្តេចតេជោ ហ៊ុនសែន និងគណៈប្រតិភូកម្ពុជាយ៉ាងល្អប្រសើរ។ លទ្ធផលនៃដំណើរបំពេញទស្សកិច្ចនេះ បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ហើយនឹងនាំមកនូវផលប្រយោជន៍បន្ថែមទៀតសម្រាប់ប្រទេសយើងទាំងអស់គ្នា។