នៅក្នុងខែមីនា ទិន្នផលឧស្សាហកម្មរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ១,១%

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងខែមីនាផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ១,១ ភាគរយបើធៀបនឹងខែកុម្ភៈ ដោយសារតែទិន្នផលធ្លាក់ចុះនៅក្នុងវិស័យរថយន្ត អគ្គិសនី និងគ្រឿងម៉ាស៊ីនទូរគមនាគមន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម បានឱ្យដឹងថា ផលិតកម្មបានធ្លាក់ចុះ ១០ ក្នុងចំណោម ១៥ ប្រភេទនៃឧស្សាហកម្ម ខណៈដែល ៥ ប្រភេទឃើញមានការកើនឡើង។ ក្រសួងបានរក្សាការវាយតម្លៃជាមូលដ្ឋាននៃការផលិតរបស់ខ្លួនថាជា "សញ្ញានៃការប្រែប្រួល"។ ឧស្សាហកម្មរថយន្តបានធ្លាក់ចុះ ៥,៩ ភាគរយ ព្រោះការកាត់បន្ថយការនាំចេញរថយន្តដឹកអ្នកដំណើរ និងការធ្លាក់ចុះនៃផលិតកម្មរថយន្តធុនតូច ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ហើយការផ្ទុះរោងចក្រនៅក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ Toyota Group ក៏បានរួមចំណែកដល់ការធ្លាក់ចុះផងដែរ។ ទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតមានពីពន្ធគយរបស់សហរដ្ឋអាម៉េរិក ក្រសួងក៏បានកត់សម្គាល់ពីការព្រួយបារម្ភពីឧស្សាហកម្មផ្សេងៗផងដែរ។ គួរបញ្ជាក់ថា សម្រាប់ត្រីមាសក្នុងខែមករា ដល់ខែមីនា សន្ទស្សន៍បានធ្លាក់ចុះ ០,៧% ពីត្រីមាសមុន៕